ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះលោកស្រី ព្រំ មុំ ត្រូវជាភរិយា សព លោកឧត្តមសេនីយ៍ត្រី អ៊ុក ច័ន្ទកុសល
ខេត្តតាកែវ៖ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះលោកស្រី ព្រំ មុំ ត្រូវជាភរិយា សព លោកឧត្តមសេនីយ៍ត្រី អ៊ុក ច័ន្ទកុសល ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ ដែលបានទទួលមរណៈភាពនាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នេះ ដោយជម្ងឺលើសសម្ពាធឈាម (គាំងបេះដូង)។