រដ្ឋបាលក្រុងព្រះសីហនុ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ បានប្រកាសជាសាធារណៈម្តងទៀត ជម្រាបជូនសាធារណៈជនអោយបានជ្រាបថា ឆ្នេរសាធារណៈទុកសម្រាប់ពលរដ្ឋ អ្នកទេសចរណ៍មកលេងកម្សាន្ត ដោយពុំមានតម្រូវឲ្យបង់ប្រាក់នោះទេ។
ប្រកាសរបស់រដ្ឋបាលក្រុងជាថ្មីម្តងទៀតនេះ ធ្វើឡើងក្រោយមានអ្នកឆ្លៀតឱកាសចាប់យកកន្លែងមួយចំនួនដាក់តុកៅអីសម្រាប់ជួលឲ្យអ្នកទេសចរណ៍។
បើតាមរដ្ឋបាលក្រុងបញ្ជាក់ថា ការមកលេងកម្សាន្តនៅតាមឆ្នេរ គឺមិនមានការបង់ប្រាក់ទេ បងប្អូនអាចក្រាលកន្ទេលអង្គុយលេង ឬពិសារម្ហូបអាហារបានជាធម្មតា ប៉ុន្តែមិនអនុញ្ញាតឲ្យមានការវាតទីយកឆ្នេរសាធារណៈធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត ហើយក្នុងករណីបងប្អូនជួបប្រទះការទារលុយតាមឆ្នេរសាធារណៈ សូមទាក់ទងក្រុមការងាររដ្ឋបាលក្រុង
Tel. 096 723 6600