ភ្នំពេញ៖ ក្រុមលេងអ្នកកាំបិតធំ ភូមិដំណាក់ធំទី១ មានគ្នាចំនួន៣នាក់ត្រូវសមត្ថកិច្ចក្របួចបានហើយ បន្ទាប់ពីធ្វើសកម្មភាពយ៉ាងកោងកាចវាយទៅលើគូទំនាស់យ៉ាងអាណាធិបតេយ្យ ប្រដាប់ដោយដំបង និងកាំបិតធំដែលធ្លាប់ឃើញគេប្រើក្នុងរឿងសាមកុកផងដែរ។ កាលពីវេលាម៉ោង ៤ និង ៣០នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឪ្យដឹងថា ជនសង្ស័យទាំង៣នាក់មានឈ្មោះ
ទី១ឈ្មោះ រុំលី សុខសាន្ត ភេទប្រុស អាយុ២១ឆ្នាំ
ទី២ ឈ្មោះ រុំលី សៃនី ភេទប្រុស អាយុ២៤
និងទី៣ឈ្មោះ ម៉េង សុខ ហេង ភេទប្រុស អាយុ១៥ ជនសង្ស័យទាំងស្នាក់នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចតាមបញ្ចូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីធ្វើការសាកសួរនាំ និងអនុវត្តតាមនិតិវិធីច្បាប់ ៕