ខេត្តបាត់ដំបង៖ សមត្ថកិច្ច ប្រាប់អោយដឹងថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី១ខែមករាឆ្នាំ២០២៣ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោ បល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងលោក វរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង ដោយមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះនៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដែលដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការចុះប្រតិបត្តិការ បង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស (គាស់ទ្វារផ្ទះលួចយកទ្រព្យសម្បត្តិ ) អ្នកដទៃ១ករណី និងបានធ្វើការនាំខ្លួន ជនសង្ស័យ ០៣នាក់ មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរស្រាវជ្រាវ។
ជនសង័្សយទាំង៣នាក់នោះគឺ៖
១-ឈ្មោះ មឿន ចាន់ថន ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ ភិន ថាវី ភេទប្រុសអាយុ ៣៦ ឆ្នាំមានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៣-ឈ្មោះ តូច សុភាសិត ហៅ ពៅ ភេទប្រុស អាយុ ៣៨ ឆ្នាំមានទីលំ នៅ ភូមិទួលតាឯក សង្កាត់ទួល តា ឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន៖
ទ្វារឈើ៥សន្លឹក ក្តារឈើ ចំនួន២សន្លឹក ឈើគ្រែប្រអប់ ចំនួន២សន្លឹក សាច់ឈើ៤ដុំ និង ម៉ូតូចំនួន ១គ្រឿង ម៉ាកស៊ូស៊ូគីវីវ៉ា ពណ៌ ក្រហម ស៊េរីចាស់ ១គ្រឿង (គ្មានស្លាកលេខ ) ។
សូមជម្រាបជូនថា កាលពីថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ០០និង០២ នាទីនៅចំណុចភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបងជនសង័្សយ បានធ្វើសកម្មភាព ផ្លោះរបងចូលគាស់ផ្ទះ លួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ ឆេង គឹមលាង ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សម្ភារៈបាត់បង់រួមមាន៖ ទ្វារឈើ ចំនួន ៥សន្លឹក គ្រែ ឈេ ចំនួន១ ឈើធ្នង់ ចំនួន ៨ដុំ ទ្វារដែក ចំនួន៤ ទ្រុងដែក ចំនួន១ ជើងម៉ាស៊ីនដេរ ចំនួន១ គម្របម៉ាស៊ីន ត្រាក់ទ័រ១ ។
សមត្ថកិច្ច បញ្ជាក់ថា នៅពេលដឹងថា បាត់ជនងគ្រោះបានដាក់ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាលហើយឆ្លងតាមរយៈការស្រាវជ្រាវសមត្ថកិច្ចកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួននិងដកហូតវត្ថុតាងខាងលើតែម្តង។
បច្ចុប្បន្ន ការិយាល័យជំនាញបានរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការ បន្តតាមនីតិវិធី ច្បាប់ រីឯវត្ថុតាងជារបស់ជនរងគ្រោះ បានប្រគល់ជូនម្ចាស់វិញ៕