ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ខឹងសង្សារ ដែលធ្លាប់រួមរស់ជាមួយគ្នា ទៅចោលធ្វើអត្តឃាតចងក សម្លាប់ខ្លួនដោយបន្សល់ទុកពាក្យបណ្ដាំមួយសន្លឹកបានរៀបរាប់ថា៖ យកខ្ញុំទៅដុតចោលនៅវត្តទៅ មិនបាច់ធ្វើបុណ្យទេម៉ែ នេះជាសម្ដីដែល ដកស្រង់ចេញពី បណ្ដាំចុងក្រោយ របស់ យុវជនវ័យ ២៤ឆ្នាំ ម្នាក់ដែល សម្រេចចិត្ត ធ្វើអត្តឃាតចងក សម្លាប់ខ្លួន ដោយមូលហេតុខឹងសង្សារ ដែលធ្លាប់រួមរស់ជាមួយគ្នា ទៅចោល ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ នៅ ភូមិកោះកែវ ក្រោកឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
ម្ដាយសពបានរៀបរាប់ឲ្យដឹង ថា សាកសពមានឈ្មោះ ថេ ហេង អាយុ២៤ ឆ្នាំ រស់នៅភូមិ កោះកែវ ក្រោកឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ហើយកាលពីល្ងាចមិញកូនប្រុសរបស់គាត់បានដឹកគាត់ទៅចូលរួមក្នុងកម្មវិធីបុណ្យឆ្លងឆ្នាំសកលក្រោយមកនៅវេលាម៉ោង ១២ រំលងអាធ្រាតកូនប្រុសរបស់គាត់ក៏បានទិញនៅបង្អែមម្ហូបចំណីនិងស្ទុះមកឲ្យគាត់ហើយនិយាយពាក្យមួយម៉ាត់ផ្ដាំទៅបងស្រីថា សូមកុំមានពាក្យសម្ដីធ្ងន់ៗទៅកាន់ម្ដាយព្រោះខ្លាចម្ដាយខឹងសម្បារឈឺ ក្រោយមកក៏ចុះពីខាងលើផ្ទះទៅសម្រាកខាងក្រោមរួចដល់ព្រឹកឡើងក្រោយម្ហូបអាហារឆ្អិនបងស្រីក៏ចូលទៅហៅនៅក្នុងបន្ទប់មិនឮសំឡេងរួចក៏បើកទ្វារមើលស្រាប់តែឃើញជនរងគ្រោះត្រូវបានស្លាប់បាត់បង់អាយុជីវិតបាត់ទៅហើយ។
ប្រជាពលរដ្ឋនៅក្បែរខាងបានឲ្យដឹង ថា សាកសពនេះជាមនុស្សដែលមានចរិតស្លូតបូត មិនដែលមានជម្លោះឈ្លោះទាស់ទែងជាមួយបងប្អូនណាឡើយ ក្រោយពីវិលត្រឡប់ពីបម្រើការងារជាពលករនៅប្រទេសថៃ កាលពីបុណ្យចូលឆ្នាំរហូតមក មិនដែលបានវិលត្រឡប់ទៅកាន់ប្រទេសថៃវិញទេដោយមូលហេតុ នៅប្រទេសគេធ្វើការហត់ចង់វិលត្រឡប់មកធ្វើការនៅក្នុងស្រុកភូមិ វិញ កន្លងមកបុរសនេះមានតែទំនាក់ទំនងស្នេហាជាមួយនារីម្នាក់រហូតឈានដល់មាសទំនាក់ទំនងល្អយកមករួមរស់នៅជាមួយនៅផ្ទះម្ដាយដែលមានសយដ្ឋាននៅភូមិឃុំកើតហេត្តខាងលើក្រោយពីមានជម្លោះរវាងអ្នកទាំងពីរភាគីខាងស្រីបានទៅធ្វើការនៅរាជធានីភ្នំពេញ ចំណែកខាងបុរសពិបាកចិត្តមិនដឹងធ្វើយ៉ាងម៉េចអាចហៅគេត្រឡប់មកវិញបានមានតែសម្រេចចិត្តបញ្ចប់ជីវិតតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកមង្គលបុរី បានមកធ្វើសាកលវិច្ច័យរួចក៏បានឃើញថាសាកសពនេះត្រូវបានស្លាប់ដោយការធ្វើអាទិភាពចងកសម្លាប់ខ្លួនដោយខ្លួនឯងយ៉ាងពិតប្រាកដ រួចក៏ធ្វើលិខិតប្រគល់ជូនសាកសពជូនដល់គ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕