ចាប់ពីឆ្នាំ២០២៣នេះតទៅ! ចូលសាលាខេត្តពោធិ៍សាត់ ត្រូវគោរព គោលការណ៍ ៥ចំណុច!

រដ្ឋបាលខេត្តពោធិ៍សាត់ សេចក្តីជូនដំណឹងស្តីពីកា រអនុវត្តបទបញ្ជាផ្ទៃក្នុង សម្រាប់ចេញ-ចូល ក្នុងបរិវេណសាលាខេត្តពោធិ៍សាត់ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញ និងសាធារណជន ជ្រាបថា ដើម្បីធានាបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងបរិវេណសាលាខេត្ត រដ្ឋបាលខេត្តពោធិ៍សាត់ ដាក់ចេញនូវបទបញ្ជាផ្ទៃក្នុងសម្រាប់ការចេញ-ចូលដូចខាងក្រោម៖

១. កំណត់យកខ្លោងទ្វារមុខសាលាខេត្ត ជាច្រកចេញ-ចូលតែមួយគត់ សម្រាប់សាធារណជនមកទំនាក់ ទំនងការងារ។

២. ភ្ញៀវ និងសាធារណជនទាំងអស់ ដែលមានបំណងចូលមកទំនាក់ទំនងការងារផ្សេងៗក្នុងសាលាខេត្ត ឬមក ទទួលសេវាពីអង្គភាពច្រកចេញចូលតែមួយ ត្រូវទំនាក់ទំនងជាមួយនគរបាលប្រចាំការនៅខ្លោងទ្វារ ដើម្បី ទទួលបានប័ណ្ណអនុញ្ញាតសម្រាប់ចេញ-ចូល ដោយត្រូវតម្កល់ទុកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬប័ណ្ណ សម្គាល់ខ្លួនផ្សេងៗនៅបញ្ជរនគរបាលប្រចាំការ។

៣. ចំពោះយានយន្តគ្រប់ប្រភេទ ដែលចេញ-ចូលក្នុងបរិវេណសាលាខេត្ត ត្រូវបន្ថយល្បឿនឱ្យបានយឺតបំផុត និង ត្រូវមានប័ណ្ណចេញ-ចូល ដែលរៀបចំឡើងដោយទីចាត់ការរដ្ឋបាលសាលាខេត្ត និងហាមយកប័ណ្ណរថយន្ត ចេញ-ចូលនេះ ទៅឱ្យអ្នកដទៃជាដាច់ខាត។ ចំពោះមធ្យោបាយម៉ូតូចេញ-ចូល ក៏ត្រូវបានរៀបចំឱ្យមានប័ណ្ណ ផងដែរ និងត្រូវចុះបណ្តើរនៅខ្លោងទ្វាររាល់ពេលចេញ-ចូល។

៤. រថយន្ត ឬម៉ូតូ ឬមធ្យោបាយផ្សេងៗ ដែលបានអនុញ្ញាតឱ្យចូលក្នុងបរិវេណសាលាខេត្ត ត្រូវចតទុកដាក់នៅ ក្នុងចំណត និងចតឱ្យបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ។

៥. ហាមយកអាវុធគ្រប់ប្រភេទ គ្រឿងផ្ទុះ គ្រឿងឆេះ ម៉ាស៊ីនថតរូប ថតសំឡេង និងកាមេរ៉ាវីដេអូ ចូលក្នុងបរិវេណសាលាខេត្ត ដោយគ្មានការអនុញ្ញាត។

៦. បទបញ្ជាផ្ទៃក្នុងនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ នេះតទៅ។

រដ្ឋបាលខេត្តពោធិ៍សាត់ សង្ឃឹមថា ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងសាធារណជនទាំងអស់ នឹងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

អត្ថបទដែលជាប់ទាក់ទង
Open

Close