ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង២៣ និង៣០នាទីយប់ លោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានដឹកនាំកម្លាំងជំនាញឃាត់ខ្លួនមុខសញ្ញាគាស់ផ្ទះយ៉ាងសកម្ម នៅចំណុចបូរី ឆឹង សុខា ស្ថិតក្នុងក្រុមទី១៧ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ តាមបណ្តោយផ្លូវជាតិលេខ៤ ពេលកំពុងធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋចូលកាត់យកខ្សែភ្លើង។
ជនសង្ស័យឈ្មោះ ប៊ូ សំរិត ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីអនុវត្តនិតិវិធីបន្ត។