ដល់ម៉ោងហើយ..! ដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍

ភ្នំពេញ៖ សេចក្ដីជូនដំណឹង ស្ដីពីការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣

ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នឹងដាក់ឱ្យដំណើរការអនុវត្តពេញលេញជាផ្លូវការ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នេះតទៅ។

កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ កម្មវិធីនេះបានដាក់ឱ្យដំណើរការអនុវត្តសាកល្បងនៅតាមគោលដៅមួយចំនួន ដែលគិតមកទល់ពេលនេះមានរយៈពេល ៤ខែ និងមានបណ្ណបើកបរប្រមាណ ២៣ ០១៥បណ្ណ ត្រូវបានដកពិន្ទុ។

អាស្រ័យហេតុនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន និងធ្វើដំណើរប្រកបដោយការយោគយល់អធ្យាស្រ័យខ្ពស់រវាងគ្នា ដើម្បីអាចទទួលបាននូវសុខសុវត្ថិភាពល្អក្នុងការធ្វើដំណើរ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close