ន.ទ.ក. នឹងចាត់វិធានការតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ចំពោះក្រុមហ៊ុន ឬបុគ្គលទាំងឡាយណា……!

ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា កាលពីពេលថ្មីៗនេះ មានទំព័រហ្វេសប៊ុកឈ្មោះ “Namekh” បានធ្វើការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងការចុះឈ្មោះដែនជាតិ .kh ដោយបានបញ្ជាក់និងណែនាំឱ្យសាធារណជនទាក់ទងទៅលេខទូរស័ព្ទ និងអាសយដ្ឋានអ៊ីមែលដែលមាននៅក្នុងទំព័រហ្វេសប៊ុកនេះ ដើម្បីទទួលបានព័ត៌មាននិងការជួយសម្របសម្រួលក្នុងការចុះឈ្មោះដែនជាតិ .kh។ ករណីនេះ ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ “Namekh” បាននិងកំពុងដើរតួជាភ្នាក់ងារផ្តល់សេវាចុះឈ្មោះដែនជាតិ .kh ដោយគ្មានការអនុញ្ញាតពី ន.ទ.ក. ដែលផ្ទុយនឹងច្បាប់និងបទប្បញ្ញត្តិជាធរមាន។
ន.ទ.ក. សូមណែនាំដល់ម្ចាស់ទំព័រហ្វេសប៊ុកខាងលើ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពផ្សព្វផ្សាយនិងក្លែងបន្លំជាភ្នាក់ងារផ្តល់សេវាចុះឈ្មោះដែនជាតិ .kh។ ឆ្លៀតក្នុងឱកាសនេះ ន.ទ.ក. សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា ករណីបុគ្គលដែលមានតម្រូវការចុះឈ្មោះប្រើប្រាស់ឈ្មោះដែនជាតិ .kh គឺអាចដាក់ពាក្យស្នើសុំដោយផ្ទាល់មក ន.ទ.ក. ឬអាចសាកសួរព័ត៌មានពាក់ព័ន្ធផ្សេងៗ តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ។
ន.ទ.ក. នឹងចាត់វិធានការតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ចំពោះក្រុមហ៊ុន ឬបុគ្គលទាំងឡាយណា ដែលធ្វើប្រតិបត្តិការផ្តល់សេវា ឬដើរតួធ្វើជាភ្នាក់ងារចុះឈ្មោះដែនជាតិ .kh ដោយគ្មានការអនុញ្ញាតពី ន.ទ.ក.។
អត្ថបទដែលជាប់ទាក់ទង
Open

Close