ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ចាត់តាំងកម្លាំង ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…
ខេត្តកំពត៖ នៅថ្ងៃព្រហស្បតិ៍៧កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចាត់តាំងកម្លាំងនគរបាលខេត្ដកំពត ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនសម្តេអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឪកាសបើកការដ្ឋានពង្រីកនិងលើកកម្រិតផ្លូវជាតិ លេខ ៣១ លេខ៣៣ ខេត្តកំពត ខេត្តកែប ស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត (៣០.១២.២០២២)។
ស្នងការដ្ឋាននគរបាលខេត្ត បានប្រើប្រាស់កម្លាំងសរុបចំនួន ៧៦៣នាក់ ស្រីចំនួន៧ នាក់ ក្នុងនោះកម្លាំងនគរបាលខេត្ដ
ចំនួន ៣៦៤នាក់ កម្លាំងអធិការដ្ឋាន នគរបាលក្រុងកំពតចំនួន ៤៧នាក់ ស្រុកទឹកឈូចំនួន ៩២នាក់ ស្រុកកំពង់ត្រាច
ចំនួន ៤០នាក់ ស្រុកបន្ទាយមាសចំនួន ៤០នាក់ ស្រុកអង្គរជ័យចំនួន ៤០នាក់ ស្រុកដងទង់ចំនួន ២០នាក់ ស្រុកឈូកចំនួន ៤០នាក់ ស្រុកជុំគីរីចំនួន ៤០នាក់ និងក្រុងបូកគោចំនួន ៤០នាក់។
កម្លាំងនគរបាលទាំងអស់ មានតួនាទី ភារកិច្ច ការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ជុំវិញបរិវេណកន្លែងប្រារព្ធ
ពិធីនិងនៅតាមបណ្តាគោលដៅសំខាន់ ដែលបានកំណត់ក្នុងផែនការ។