កម្លាំងអន្តរាគមន៍ កងពលតូច​ថ្មើរ​ជើងលេខ​៥១ ចេញប្រតិបត្តិការ ជួយសង្រ្គោះនិងពន្លត់អគ្គិភ័យឆាបឆេះអាគារក្រុមហ៊ុនក្រេនដាយមេនរីសត

ខេត្តបន្ទាយមានជ័យ៖ ​ថ្ងៃទី២៩ ខែធ្នូ​ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី សឹង្ហ​ ទុំ​ មេបញ្ជាការ​ កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំកម្លាំងចំនួន១៨៦នាក់រថយន្តសង្រ្គោះ ចំនួន២គ្រឿង​ ចេញប្រតិបត្តិការ តាំងពីម៉ោង១រំលងអាធ្រាត សហការជាមួយកម្លាំងចម្រុះ​ អាជ្ញាធរមូលដ្ឋាន កម្លាំងអន្តរាគមន៍របស់ព្រះជាណាចក្រថៃ ជួយអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះអាគារក្រុមហ៊ុនក្រេនដាយមេនរីសត Royal G Club និងជួយសង្រ្គោះមនុស្សជាប់គាំងក្នុងអគារ ដែលមានទីតាំងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់តាំងពីម៉ោង១១អាធ្រាតយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែ ធ្នូឆ្នាំ២០២២នេះ។

សូមបញ្ជាក់ផងដែរថាក្នុងអគារដែលអគ្គីភ័យឆាបឆេះ មានបុគ្គលិក បម្រើការ​ងារជនជាតិខ្មែរ​ និងបរទេស​ មួយចំនួនត្រូវជម្លៀសចេញដោយសុវត្ថិភាព​ និងមាននៅជាប់គាំងក្នុងអគារមួយចំនួន ផងដែរ។

នៅព្រឹកថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ បានប្រើប្រាស់កម្លាំងកងសង្រ្គោះ៧១១ សហការជាមួយរបស់ព្រះជាណាចក្រថៃ កំពុងដុតដៃជើងធ្វើការសង្គ្រោះ​មនុស្សដែលជាប់គាំងក្នុងអគារអបានជាបន្តបន្ទាប់ និងគ្រប់គ្រងស្ថានការណ៍​ ចំពោះអ្នករបួស ស្លាប់​ និងទំហំនៃការខូចខាតនៅមិនទាន់ប៉ាន់ប្រមាណបាននៅឡើយ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close