ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ បានចេញអនុក្រឹត្យស្តីពីការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជាចំនួន០១រូប គឺលោកវរសេនីយ៍ឯក យឹម ផេង ត្រូវបានតែងតាំងជា «សមាជិកក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃ» មានឋានៈស្មើ «ប្រធាននាយកដ្ឋាន»។
នេះបើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជាដែលបណ្ដាញសារព័ត៌មានយើង ទទួលបាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ៕