ខេត្តស្ទឹងត្រែង ៖ បុរស និងស្ត្រី ពីរនាក់ប្តីប្រពន្ធ បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំង២នាក់ប្តីប្រពន្ធនៅនិងកន្លែងកើតហេតុតែម្ដង។
សមត្ថកិច្ចនគរបាលចរាចរណ៍ បានបញ្ជាក់ថា ការគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ជីវិតមនុស្សបែបនេះបានបង្កឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់និងម៉ូតូបើកបរបញ្ច្រាស់ទឹសគ្នានៅចំណុចចន្លោះបង្គោលគីឡូលេខ៤៨៦ នឹង៤៨៧លើផ្លូវជាតិ០៩-កាលពីវេលាម៉ោង ១៨និង ១៦ នាទីថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០២២ ភូមិសំអាងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបន្តថា ពីរនាក់ប្តីប្រពន្ធ រងគ្រោះដល់អាយុជីវិតនេះមានឈ្មោះ.រ៉ូ សុវ៉ាន់ជាអ្នកបើកបរម៉ូតូ និងឈ្មោះផា រចនាភេទស្រីអាយុ ១៨ ឆ្នាំមុខរបរកសិករជនជាតិខ្មែរទីលំនៅភូមិស្រឡៅឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ជាប្តីប្រពន្ធ និងគ្នាទើបរៀបមង្គលការបានមួយខែ ត្រូវបានស្លាប់នៅនឹងកន្លែងកើតហេតុ។
ចំនែក អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេខ្លួនបាត់ ចតរថយន្តចោលនៅនឹងផ្លូវ មានចម្ងាយពីកន្លែងកើតហេតុ ប្រហែល០២គីឡូម៉ែត្រ ។
ប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍នេះបញ្ជាក់ថា៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៍សរផ្លាកលេខត្បូងឃ្មុំ៣A២៩៥៩សណ្ដោងរ៉ឺម៉ក់ពណ៍ខៀវស្លាកលេខ៤A១៧១៤បើកបរក្នុងទិសដៅពីលិចទៅកើតបានបុកជាមួយម៉ូតូម៉ាកសង់C125 ពណ៌ខ្មៅផ្លាកលេខស្ទឹងត្រែង ១D.៤៧៩៣ទិសដៅពីកើតទៅលិច ហើយការបើកបរនេះអាចជាករណីវាជេងគ្នាមិនផុតបានប៉ះដៃចង្កូតដួលត្រូវរថយន្តកិនស្លាប់តែម្តងតែទោះជាយ៉ាងណាសមត្ថកិច្ចបានធ្វើការវាសវែងនិងត្រួតពិនិត្យ។
ក្រោយធ្វើការវាស់វែងរួចសមត្ថកិច្ចជំនាញនាំយក រថយន្តនិងម៉ូតូត្រូវយកមករក្សារទុកនៅការិយល័យចរាចរណ៍ផ្លូវគោគខេត្ត ដោយលែកសាក់សពទាំងពីប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅនៅឯគេហដ្ឋាន៕ ដោយ៖ អ៊ុល គឹមលៀង