ខេត្តព្រះសីហនុ៖ រឿងរ៉ាវ បងប្អូនប្រុសស្រី ៣នាក់ទាស់គ្នា បែកផ្សេង(ដណ្តើមសពម្តាយយកទៅបញ្ចុះ)គីជាបញ្ហាមិនចុះសម្រុងគ្នា រវាងប្អូនប្រុស និងបងស្រីព្រមទាំងសាច់ញាតិក្រោមហេតុផលផ្សេងគ្នា។ នេះបើតាមការអោយដឹងពីភាគីខាងបងស្រីទាំង២។
តាមអ្នកស្រីស៊ុន វណ្ណីនិងអ្នកស្រីស៊ុន វណ្ណា បានអោយដឹងថា ការ ប្រារព្វពិធិបុណ្យសពម្តាយរបស់គាត់បានធ្វើឡើងជាលក្ខណះគ្រួសារទៅតាមប្រពៃណី ខ្មែរចិន ដោយមានការចូលរួមពីសាច់ញាតិនិងអ្នកស្រុក។ការប្រារព្វពិធីបុណ្យសពមិនមែនធ្វើឡើងក្នុងគោលបំណងដណ្តើមសពដណ្តើមកេរិ៍មរតកឬធ្វើឡើងដើម្បីហុយស៊ុយនោះឡើយ។
អ្នកស្រីស៊ុន វណ្ណីនិងអ្នកស្រីស៊ុន វណ្ណា បានអោយដឹងទៀតថា ការទាស់ទែងគ្នា ជាបញ្ហាមិនចុះសម្រុងគ្នា រវាងបងប្អូនព្រមទាំងសាច់ញាតិក្រោមហេតុផលផ្សេងគ្នាដែលប្អូន ប្រុស ចង់បញ្ចុះសពតាមបណ្តាំម្តាយនៅវត្តពោធិ៍មានជ័យក៏ប៉ុន្តែជាក់ស្តែងពុំទាន់មានកន្លែងទីតាំងបញ្ចុះសមរម្យ(ពុំទាន់មានចេតិយនៅឡើយ)ព្រមទាំង មិនទាន់មានការយល់ព្រមពីព្រះចៅអធិការឡើយ។ចំណែកគាត់ជាបងស្រីនិងសាច់ញាតិចង់បញ្ចុះសពម្តាយរួមគ្នាជាមួយឪពុកនៅកន្លែងដែលបានរៀបចំតាំងពីឆ្នាំ២០១៣។ បន្ទាប់ពី មានបញ្ហា ក្រុមគ្រួសារ ក៏ដូចជា អាជ្ញាធរបានសម្របសម្រួល ដោយឡែកប្អូនប្រុសបានឯកភាព ដង្ហែរសពយកទៅបញ្ចុះតាមការគ្រោងទុក ។
តាមអ្នកស្រីស៊ុន វណ្ណីនិងអ្នកស្រីស៊ុន វណ្ណា បានអោយដឹងថា នៅក្នុងពេលរៀបចំពិធីដង្ហែសពមានការចូលរួមពីអ្នកស្រីចំរើន រតនាជាអាជីករលក់គ្រឿងសមុទ្រនៅភូមិទី២ឃុំអូរត្រេះស្រុកស្ទឹងហាវ ខេត្តព្រះសីហនុមិនមែនជាសាច់ញាតិសព ដែលអះអាងថាជាបងធម៌របស់ប្អូនប្រុសបានបញ្ចេញអាកប្បកិរិយានិងទង្វើអុកឡុកក្នុងកម្មវិធីបុណ្យសពនិងបង្ករបួសស្នាមដល់ម្តាយមីងខ្ញុំម្នាក់ផងដែរ។
តាមអ្នកស្រីស៊ុន វណ្ណីនិងអ្នកស្រីស៊ុន វណ្ណា ក៏បានចោទប្រកាន់ អ្នកស្រីចំរើន រតនា ជាអ្នកញុះញុងព្រមទាំងបង្ករបួសស្នាម ហើយគ្រោងនឹងដាក់ពាក្យបណ្តឹង។
គួរបញ្ជាក់ថា កាលពីកាលព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០២២នៅភូមិ ទី២ សង្កាត់ទំនប់រលក់ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទំនាស់គ្នាបែកផ្សេង ក្នុងពិធីបុណ្យសពម្តាយ ដែលប្អូនប្រុសពៅឈ្មោះស៊ុន ជីវលី បានក្រាញ់ននៀលទ្រហោយំចង់ដង្ហែសពម្តាយយកទៅបញ្ចុះទៅវត្តខណះពេលបងស្រី២នាក់ព្រមទាំងសាច់ញាតិបានរៀបចំដង្ហែសពម្តាយយកទៅបញ្ចុះជាម្តាយសពឪពុកតាមការការគ្រោងទុក។
អង្គភាពយើង នឹងផ្សាយបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយពីសាមីភាគីពាក់ព័ន្ធទាំងអស។
ដោយ៖ សហការី