អតីតក្មេងវត្តម្នាក់ ៖ អាជីព ជាគ្រូបង្រៀនពិតជាល្អណាស់ ហើយមានតម្លៃនិងគុណប្រយោជន៍ជួយបណ្តុះបណ្តាល អ្នកជំនាន់ក្រោយអោយបន្តរវេនជួយសង្គម
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ធ្នូ ២០២២ លោក ឃិត ឈឿន លើកឡើង ក្នុងគណនីហ្វេសប៊ុកថា អាជីព ជាគ្រូបង្រៀនពិតជាល្អណាស់ ហើយមានតម្លៃនិងគុណប្រយោជន៍ជួយបណ្តុះបណ្តាល អ្នកជំនាន់ក្រោយអោយបន្តរវេនជួយសង្គម។
តែបើជ្រើសរើសអាជីពនេះរហូត ត្រូវគិតថាអ្នកមិនអាចក្លាយជាអ្នកមានទេ ព្រោះមានតែការផ្តល់អោយអ្នកដទៃ។
ក្នុងជីវិតធ្លាប់ធ្វើជាគ្រូបង្រៀនបថមសិក្សា7ឆ្នាំ បើបង្រៀនដល់ពេលនេះ គ្មានផ្ទះខ្លួនឯងនៅផង កុំថាឡើយអាចផ្តល់អោយកូនចៅ។
ជាបទពិសោធន៍គួរជ្រើសរើសបង្រៀនមួយរយៈដើម្បីជាការហ្វឹកហាត់ជីវិត ផ្នែកគុណធម៌ ចរិកនិស្ស័យ ក៏ជាការធ្វើបុណ្យជួយសង្គម។ បន្ទាប់មកត្រូវស្វែងរកអាជីពណា ដែលអាចកសាងខ្លួនអ្នកអោយបានទាន់ពេលវេលា។
បើអ្នកបង្រៀនខ្លួនឯង អ្នកបង្រៀនបានតែម្នាក់ឯងទេ តែបើអ្នកបង្កើតសាលារៀន អ្នកអាចបង្រៀនមនុស្សបានរាប់រយរាប់ពាន់នាក់។
ចង់ជួយអ្នកដទៃត្រូវជួយខ្លួនឯងជាមុន។
យើងមានដៃតែតែពីរទេ ចង់សំរេចជោគជ័យត្រូវចេះបង្កើតដៃអោយច្រើនតាមដែលអាចធ្វើទៅបាន។
នេះជាគំនិតផ្ទាល់ខ្លួន ខុសត្រូវសូមអធ្យាស្រ័យ
By Khit Chhoeun គំនិតក្មេងវត្ត។