ឃាត់ខ្លួនអ្នកបើកបររថយន្តកុងទីន័រម្នាក់ ពីបទ….!

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ប៉ុស្តិ៍សង្កាត់និមិត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះឃាត់ខ្លួនយកទៅសួនាំភ្លាមៗ ក្រោយពីមានប្រជាពលរដ្ឋប្តឹងថា បានលួងលោមនិងចាប់រំលោភកូនអ្នកស្រុកបានសម្រេចជាច្រើនដង នៅភូមិកូនដំរី សង្កាត់និមិត្ត កាលពីថ្ងៃព្រហស្បតិកន្លងទៅ។

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០ និង១០ នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្តបានទទួលបណ្ដឹងរបស់ឈ្មោះ មឿន មុំ ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានប្ដឹងថា ឈ្មោះ ពៅ សុខឃឿន ហៅតឿ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបរឡានកុងទីន័រ បានលួងលោមក្មួយស្រីនាងខ្ញុំឈ្មោះ ឡ ប ឡ ភេទស្រី អាយុ១៣ ឆ្នាំ ធ្វើការរំលោភរហូតដល់ទៅ ៨ ដង សរុបដល់ថ្ងៃទី១៧. ១៨. ១៩ ខែធ្នូ ឆ្នាំ២០២២ ដល់លួងលោមរំលោភចុងក្រោយក្នុងខែ ធ្នូ ឆ្នាំ២០២២ នេះទើបនាងខ្ញុំដឹងពេលក្មួរបស់ខ្លួនបាត់រដូវជាច្រើនថ្ងៃ ក្រោយសួនាំទើបដឹងពីរឿងរ៉ាវទាំងនេះ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយទទួលបណ្តឹងពីជនរងគ្រោះ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកក៏បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនិមិត្ត និងកម្លាំងអធិការដ្ឋានចុះស្រាវជ្រាវនិងបានឃាត់ខ្លួនជនសង្ស័យជនសង្ស័យឈ្មោះ ពៅ សុខឃឿន ហៅតឿ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរបើកបរឡានកុងទីន័រ ទីលំនៅបច្ចុប្បន្នភូមិអង្គរបានទី៩ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម យកមកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចសួនាំ ជនសង្ស័យ ពៅ សុខឃឿន ហៅតឿ បានសារភាពថា កាលពីខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ រូបគេពិតបានលួងលោមរួមភេទជាមួយឈ្មោះ ឡ ប ឡ ភេទស្រី អាយុ១៣ឆ្នាំ ចំនួន៥ដង នៅចំណុចបរិវេនការាសឡានរបស់ឈ្មោះ មឿន មុំ ភេទស្រី នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពិតមែន។

បច្ចុប្បន្នក្រោយសួនាំ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និង ការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close