គន្លងអាទិភាព​ ANPR និង ETC បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking)

ក្រសួងសាធារណការ និង ដឹកជញ្ជូន ប្រកាសដាក់អោយ ប្រើប្រាស់ផ្លូវល្បឿនលឿន តាមគន្លងអាទិភាព​ ANPR និង ETC បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានគ្រឹះស្ថានដៃគូ ចំនួន៧ ដូចជា៖
១. ធនាគារ ជីបម៉ុង(Chip Mong Bank)
២. ធនាគារ អេស៊ីលីដា(ACLEDA Bank)
៣. ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank)
៤. ធនាគារវីង(Wing Bank)
៥. ធនាគារ វឌ្ឍនៈ(VATTANAC Bank)
៦. ធនាគារកាណាឌីយ៉ា(Canadia Bank)
៧. លីហួរវេរលុយ (LyHour PayPro)

សូមចូលទៅកាន់គេហទំព័រ https://ew.mpwt.gov.kh ។

លោកអ្នកអាចពិនិត្យសមតុល្យទឹកប្រាក់ដែលបានបញ្ចូល ឬនៅសល់ ដោយការស្គែន QR Code នៅលើលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ឬ លតាបត្រអនុញ្ញាតសម្រាប់ទោចក្រយានយន្ត។

ទំនាក់ទំនង៖
⁃ ព័ត៌មានពីសេវាកម្ម៖ 1399
⁃ ព័ត៌មានទូទៅ៖ 1275

អត្ថបទដែលជាប់ទាក់ទង
Open

Close