ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ ខ្ញុំមិននឹកស្មានថាលោក សម រង្សី គ្មានភាពខ្មាស់អៀនដល់ថ្នាក់នេះ!

ភ្នំពេញ៖  នាយប់ទី១៦ ខែធ្នូ ឆ្នាំ២០២២ នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖  ក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ ខ្ញុំមិននឹកស្មានថាលោក សម រង្សី គ្មានភាពខ្មាស់អៀនដល់ថ្នាក់នេះ! ដែលហ៊ានចេញសារលើបណ្តាញសង្គមរបស់ខ្លួនជាភាសាខ្មែរផង ជាភាសាអង់គ្លេសផង រិះគន់សម្តេចតេជោ ពាក់ព័ន្ធករណីក្លែងបន្លំ តួនាទីជាប្រធានអាស៊ាន ដែលខ្លួនគាត់ (សម រង្សី) មិនទាំងយល់ច្បាស់អំពីអាណត្តិរបស់ប្រធានអាស៊ានផង។

សាររបស់លោក សម រង្សី គឺស្មើនឹងគាត់រិះគន់ប្រធានាធិបតីបារាំង ក៏ដូចជាថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងប្រមុខរដ្ឋអាស៊ានដ៏ទៃទៀត ថាពួកគេមិនយល់ច្បាស់អំពីអាណត្តិរបស់ប្រធានអាស៊ាន ព្រោះពួកគេបានទទួលស្គាល់នូវតួនាទីជាប្រធានអាស៊ានរបស់សម្តេចតេជោ ទាំងក្នុងជំនួបជាមួយប្រធានាធិបតីបារាំង (ថ្ងៃទី ១៣ ធ្នូ ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង) និងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប (ថ្ងៃទី១៤ ធ្នូ ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៉ិក)។

និយាយអោយខ្លី គឺលោក សម រង្សី ចង់បង្ហាញថាមានតែគាត់ទេដែលឆ្លាតវៃជាងគេ ហើយយល់អំពីអាណត្តិរបស់ប្រធានអាស៊ានច្បាស់ជាងប្រធានាធិបតីបារាំង ថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងថ្នាក់ដឹកនាំអាស៊ាន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ខ្ញុំអានសាររបស់គាត់ច្រើនដង ហើយនៅតែហួសចិត្តដែលគាត់អាចសរសេរសារបែបនេះទៅរួច ព្រមទាំងបង្ហោះសារជាសាធារណៈជាភាសាខ្មែរ និងភាសាអង់គ្លេសអោយបរទេសអាចអានទៀត។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close