ប្រជាពលរដ្ឋម្នាក់ ប្រើប្រាស់វិទ្យុទាក់ទង គ្មានការអនុញ្ញាត ត្រូវបាននគរបាលចុះអន្ដរាគមន៍ និងដកហូត!

យោងតាម ផេ Hotline 117 បញ្ជាក់ថា ករណី  “ប្រជាពលរដ្ឋ ប្រើប្រាស់វិទ្យុទាក់ទង គ្មានការអនុញ្ញាត” ត្រូវបាននគរបាលចុះអន្ដរាគមន៍ និងដកហូតវិទ្យុទាក់ទង ក្រោយទទួលពត៌មានតាមរយៈ គេហទំព័រក្រុមប្រឆាំព័ត៌មានក្លែងក្លាយ ។

នៅវេលាម៉ោង ១២ និង ២៨ នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅសង្កាត់ផ្សារថ្មី២​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ៕

គួររំលឹកផងដែរថា កន្លងទៅ លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ ប៊ុ​ន​ឆ​ន​ ប្រ​ធា​ននាយកដ្ឋាន​វិទ្យុទាក់ទង​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ប្រកាសផ្តល់រង្វាន់៤០ម៉ឺនរៀល ជាលើកទឹកចិត្ត ដល់បងប្អូនណាឃើញមានជនស៊ីវិលប្រើវិទ្យុទាក់ទងកាណាល់នគរបាលជាតិ ហើយរាយការណ៍រហូតឃាត់ខ្លួនជននោះបាន..។

អត្ថបទដែលជាប់ទាក់ទង
Open

Close