បទល្មើសធនធានធម្មជាតិ និងរ៉ែគ្រប់ប្រភេទ យ៉ាងអាណាធិបតេយ្យក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ចៅហ្វាយខេត្ត អំពាវនាវអោយសមត្ថកិច្ចត្រូវចាត់វិធានការបង្ក្រាប

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលឯកឧត្តមគីម រិទ្ធី អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការគ្រប់គ្រងអាជីវកម្មធនធានរ៉ែគ្រប់ប្រភេទ នៅសាលាខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង បូឡា អគ្គនាយដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីអភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ និងមន្រ្តីជាច្រើនរូបនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅសាលាខេត្តព្រះវិហារ។ បន្ទាប់ពីបានវាយតម្លៃខ្ពស់ និងថ្លែងអំណគុណដល់ប្រតិភូក្រសួងរ៉ែ និងថាមពលដែលឆ្លៀតឱកាសមកបណ្តុះបណ្តាល ចែករំលែកចំនេះដឹង បទពិសោធស្តីពីការគ្រប់គ្រងអាជីវកម្មរ៉ែ ជូនដល់មន្រ្តីជំនាញពាក់ព័ន្ធ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់អភិបាលក្រុង ស្រុក មន្រ្តីជំនាញពាក់ព័ន្ធ ត្រូវសហការឲ្យបានជិតស្និតគ្នា ដើម្បីចុះបង្ក្រាបបទល្មើសអនាធិបតេយ្យ គ្មានច្បាប់អនុវត្ត ចូលទន្រ្ទានដីដោយខុសច្បាប់ ពិសេសជនឈ្លាតឱកាសខុបខិតគ្នាប្រព្រឹត្តអាជីវកម្មធនធានរ៉ែគ្របប្រភេទ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ យើង ។ សូមបញ្ជាក់ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារមានរ៉ែសំខាន់ៗរួមមានរ៉ែដែក រ៉ែមាស រ៉ែប្រេងកាត និងរ៉ែលោហផ្សេងៗ ក្នុងនោះក្រុមហ៊ុនដែលកំពុងសិក្សា និងធ្វើអាជីវកម្មស្របច្បាប់សរុប២៨ទីតាំង ។

អត្ថបទដែលជាប់ទាក់ទង
Open

Close