ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ១៥ខែធ្នូឆ្នាំ ២០២២ មានករណីដ៏រន្ធត់មួយដែល ស្ដ្រី វ័យប្រហែលអាយុ២០ឆ្នាំជាង ម្នាក់ដែលជាអ្នកលក់ទឹកអំពៅ នៅពេលដែលកំពុងតែឈរកៀបទឹកអំពៅលក់ ត្រូវខ្យល់បក់កួចសក់ បណ្ដាលឱ្យរមូលសក់ចូលក្នុងម៉ាស៊ីនកៀបទឹកអំពៅ បណ្ដាលឲ្យរបកសក់ដល់ស្បែកក្បាល ដោយទៅទាំងផ្ទាំង តែម្ដង។
បើតាមកើតឱ្យដឹងពីសាច់ញាតិស្ត្រីរងគ្រោះបានឲ្យដឹងថា ស្តី្រម្នាក់ដែលជួបគ្រោះថ្នាក់ បណ្ដាលឱ្យរបើកសក់ដល់លាក្បាលនេះមានឈ្មោះ អឿសាវីអាយុ២០ឆ្នាំ រស់នៅចំណុចភូមិឧបសម្ព័ន្ធអូរអំពៅ នៅក្នុងឃុំរលួសមានជ័យ ក្នុងស្រុកសំបូរខេត្តក្រចេះ។នារីរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារនាំយកមកមន្ទីរពេទ្របង្អែកខេត្តស្ទឹងត្រែងដើម្បីជួយសង្គ្រោះ ។
បើតាមការរៀបរាប់ពីក្រុមគ្រួសារនារីរងគ្រោះបានឲ្យដឹង មុនពេលកើតហេតុនារីរងគ្រោះបានឈរកិនទឹកអំពៅលក់ ស្រាប់តែខ្យល់ប៉ើងសក់ចូលក្នុងម៉ាស៊ីនកិនទឹកអំពៅបង្កឲ្យគ្រោះថ្នាក់ដាច់សក់ រលាត់ដល់លលាដ៍ក្បាល់ តែម្ដង។
លោកវេជ្ជបណ្ឌិត ទនវុទ្ធីអនុប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖គ្រោះថ្នាក់នេះមានស្ថានភាពធ្ងន់ធ្ងរមិនអាចទុក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបានទេ។
លោកថា ស្ថានភាពគ្រោះថ្នាក់នេះលោកបានរៀបចំឯកសារបញ្ជូលទៅពេទ្យនៅរាជធានីភ្នំពេញ តែក្រុមគ្រូសារបានស្នើសុំឱ្យជួយរៀបចំបែបបទឯកសារជួយបញ្ជូនទៅពេទ្យប្រទេវៀតណាមតាមច្រកអន្តរជាតិត្រពាំងខ្លុងខេត្តត្បូងឃ្មុំវិញដើម្បីឱ្យពេទ្យខេត្តប៊ិញភឿកប្រទេសវៀតណាមក្រែងមានបច្ចេកទេសជួយឱ្យមានភាពប្រសើរឡើង៕ ដោយ ៖ អ៊ុល គឹមលៀង