ខេត្តកណ្តាល៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានធ្វើកិច្ចប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប ករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២ និង ១០នាទី រំលងអធ្រាត្រ នៅចំណុច លេីផ្លូវជាតិលេខ២១ចាស់ មុខកាស៊ីណូក្រោនរីសត ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
សមត្ថកិច្ច បញ្ជាក់ថា ករណីខាងលើមាន ជនរងគ្រោះចំនួន ៤នាក់
១.ឈ្មោះ DAVID ISKANDAR ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរ បុគ្គលិកកាស៊ីណូក្រោនរីសត កាន់លិខិតឆ្លងដែនលេខ C8386860។
២.ឈ្មោះ TONNY ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរ បុគ្គលិកកាស៊ីណូក្រោនរីសត កាន់លិខិតឆ្លងដែនលេខ C9443279។
៣.ឈ្មោះ RERRY ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរបុគ្គលិកកាស៊ីណូក្រោនរីសត កាន់លិខិតឆ្លងដែនលេខ C0359122។
៤.ឈ្មោះ FENDRI ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរ បុគ្គលិកកាស៊ីណូក្រោណរីសត កាន់លិខិតឆ្លងដែនលេខ B9461961។
ជនសង្ស័យ ៦នាក់ (ឃាត់ខ្លួន០១នាក់, ជាប់ពន្ធនាគារ១នាក់ និងគេចខ្លួន០៤នាក់) និងបក្ខពួក០២នាក់ទៀត មិនស្គាល់អត្តសញ្ញាណ
១.ឈ្មោះ ប្រុស ថុងប៉ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស រស់នៅភូមិចុងកោះ ឃុំឈេីខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល (ឃាត់ខ្លួន)។
២.ឈ្មោះ ជឺ មាស (វេហា) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល (បច្ចុប្បន្នកំពុងជាប់ពន្ធនាគារខេត្តកណ្ដាល ដោយអនុវត្តដីកាលេខ ៣៣៦”ផ” របស់សាលាដំបូងខេត្តកណ្ដាល ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយមរណភាពនៃជនរងគ្រោះ)។
វត្ថុតាងរួមមាន៖
ម៉ូតូ ០១គ្រឿង ម៉ាក Honda C125 ពណ៌ក្រហម ស៊េរីឆ្នាំ២០២០២ ពាក់ផ្លាកលេខ កណ្ដាល 1AH-7543។
ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPhone 7plus ពណ៌ខ្មៅ IMEI 356694083996215។
ប្រភព ប្រាប់ថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកេីតហេតុ ក្រុមជនសង្ស័យ បានដេញវាយ និងកាប់ទៅលេីក្រុមជនរងគ្រោះ នៅចំណុចកេីតហេតុ បណ្ដាលរងរបួសជាច្រេីនកន្លែង។
ក្រោយពីទទួលបានព័ត៌មានខាងលេីរួច កម្លាំងនគរបាលជំនាញយុត្តិធម៌ស្រុកកោះធំ សហការជាមួយបណ្ដាប៉ុស្ដិ៍ពាក់ព័ន្ធ បានចុះទៅកន្លែងកេីតហេតុ ដេីម្បីប្រមែលប្រមូលព័ត៌មាន ភស្ដុតាងងាយស្រួលកំណត់អត្តសញ្ញាណឃាត់ខ្លួនក្រុមជនសង្ស័យ ដេីម្បីចាត់ការតាមនីតិវិធី។
នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥ និង ១០នាទី កម្លាំងនគរបាលចម្រុះស្រុកកោះធំ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ប្រុស ថុងប៉ នៅចំណុចម៉ាតជាប់គល់ស្ពានឆ្លងទន្លេ ភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
តាមចម្លេីយសារភាពរបស់ជនសង្ស័យឈ្មោះ ប្រុស ថុងប៉ បានឱ្យដឹងថា៖ កន្លងមកពួកគេជាក្រុមក្មេងទំនេីង មានឈ្មោះក្រុមដូចជា JTK, CT, 68 មានបក្ខពួកប្រមាណ ៤០នាក់ តែងតែដេីរលេងបង្កសកម្មភាពដេីរវាយ កាប់គ្នា និងបង្ហោះម៉ូតូ ក្នុងស្រុកកោះធំ និងធ្លាប់បានធ្វេីសកម្មភាព ដេញវាយ ,កាប់គេ ចំនួន ០៥លេីក ក្នុងតំបន់ជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
បច្ចុប្បន្នជនសង្ស័យដែលឃាត់ខ្លួនបានខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។ ចំពោះជនសង្ស័យដែលបានគេចខ្លួន កម្លាំងយើងកំពុងបន្តស្រាវជ្រាវ ដើម្បីឃាត់ខ្លួន យកមកចាត់ការតាមនីតិវិធី។