ជយោៗ! លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង ក្រោកពីដំណេហើយ ក្រោយ ពលរដ្ឋ រិះគន់ចំៗថា ខ្ជិលច្រអូស!

ភ្នំពេញ ៖ លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង បានធ្វើការជួសជុលកំណាត់ផ្លូវលំ១ខ្សែប្រវែង ២៣០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅមុខប៉ុស្តិ៍នគរបាលគោកឃ្លាង ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយចាក់ថ្មមិចកិនបង្ហាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ។

លោកចៅសង្កាត់គោកឃ្លាង បានឱ្យដឹងថា ផ្លូវនេះដែរដោយការយកចិត្តដាក់ និងគិតគូររបស់ក្រុមប្រឹក្សាសង្កាត់រយៈពេលកន្លងមក រដ្ឋបាលសង្កាត់បានធ្វើការជួសជុលដោយចាក់កម្ទេចថ្មីជាបន្តបន្ទាប់សម្រួលដល់ការធ្វើចរាចរណ៍មួយរយៈសិន ដោយហេតុថា ផ្លូវនេះក្រុមប្រឹក្សាសង្កាត់បានដាក់បញ្ចូលក្នុងផែនការត្រូវស្ថាបនាជាបេតុងនៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។

លោកចៅសង្កាត់ បានបញ្ជាក់ទៀតថា គ្រប់ផ្លូវដែលមិនទាន់បានជួសជុល គឺក្រុមប្រឹក្សាសង្កាត់បានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ក្រុមប្រឹក្សាសង្កាត់ ដែលយើងនឹងធ្វើការជួសជុលស្ថាបនាជាជំហានៗទៅតាមកញ្ចប់ថវិកាផ្នែកអភិវឌ្ឍន៍ស្របទៅតាមកម្មវិធីវិនិយោគប្រចាំឆ្នាំ ដែលបានកំណត់ដោយក្រុមប្រឹក្សាសង្កាត់។

ដោយ កន្លង មក ប្រជាពលរដ្ឋ បានលើកឡើងថា ផ្លូវខាងលើនេះជាង១០ឆ្នាំហើយដែលពួកគាត់ក្នុងមូលដ្ឋានបានសហការគ្នាធ្វើតាំងពីនៅជាផ្លូរទេសម្លេះ មិនដែលឃើញមានអាជ្ញាធរសង្កាត់ឫក៍ខណ្ឌចេញមុខមកធ្វើនោះទេ។ ប្រជាពលរដ្ឋបានលើកឡើងថា នៅមុនបោះឆ្នោតឃុំសង្កាត់ ដោយសារមើលឃើញផ្លូវខាងលើពិបាកធ្វើដំណើ ម៉្យាងកម្លាំងនគរបាលមូលដ្ឋានក៍ជិះចេញចូល ល្បាតផ្លូវខាងលើកផង ទើបលោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងបានចេញលុយផ្ទាល់ខ្លួនចាក់កម្ទេចថ្មអោយចំនួន២រថយន្តផងដែលចំណែកខាងសាលាសង្កាត់គោកឃ្លាងខ្លាចបាក់មុខម៉ាត់នឹងជិតបោះឆ្នោតផងក៍មកចាក់យកស្នាដៃនិងថតបង្ហោះថាខ្លួនបានមកធ្វើផ្លូវខាងលើដែល ប៉ុន្តែមកដល់បច្ចុប្បន្នផ្លូវខាងលើនេះបានរងការខូចខាតឡើងវិញដោយសារក្រុមរថយន្តដឹកដែកដឹកបេតុងចេញចូលក្រោយប្រជាជនឃើញបែបនេះបានរាយការណ៍ទៅខាងអាជ្ញាធរមូលដ្ឋានតាំងពីចាប់ផ្តើមបុកគ្រឹះដំបូងរហូតហើយសឹង៧០ភាគរយទៅហើយអាជ្ញាធរបានត្រឹមមកអើតមើលរួចចេញទៅវិញបាត់ដដែល។

ពាក់ព័ន្ធករណីខាងលើនះ កន្លងមក លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាងធ្លាប់បានផ្តល់ព័ត៌មាន តាមរយ៉ះទូរស័ព្ទក៍ដៃ ដូចជាតាមប្រព័ន្ធតេឡេក្រាមបញ្ជាក់ថា ផ្លូវខាងលើនេះ សង្កាត់ដេញបានគំរោងធ្វើផ្លូវបេតុងហើយ នៅឆ្នាំ២០២៣ខាងមុខនេះ។

លោកចៅសង្កាត់បានបន្តទៀតថាពាក់ព័ន្ធករណីខូចផ្លូវខាងលើនេះ លោកនិងចាត់អោយក្រុមការងារចុះធ្វើកិច្ចសន្យានិងអោយម្ចាស់ផ្ទះខាងលើជួសជុលផ្លូវដែលខូចខាតជូនប្រជាពលរដ្ឋបណ្តោះអាសន្នសិន តែមកដល់ថ្ងៃទី៥ខែធ្នូឆ្នាំ២០២២នេះការទទឹងរងចាំរបស់ប្រជាពលរដ្ឋគឺស្មើសូនទៅហើយ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close