រដ្ឋបាលខណ្ឌដង្ក សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរជាពិសេសម្ចាស់អាជីវកម្មដែល កំពុងប្រកបរបបទិញលក់អេតចាយទាំងអស់ស្ថិតនៅតាមផ្លូវក្រវាត់ក្រុងទី២(ផ្លូវ៥០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ដង្កោ សង្កាត់ជើងឯក និងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា៖ ដើម្បីចូលរួមសហការរក្សារបៀបរៀបរយ សណ្ដាប់ធ្នាប់ តាមផ្លូវសាធារណៈ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងចូលរួមចំណែកលើកកម្ពស់ សោភ័ណភាព ក្នុងភូមិសាស្ត ខណ្ឌដង្កោ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ ស្នើសុំឲ្យបងប្អូនប្រាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម ដែលកំពុងលក់ដូរ ដាក់តាំងឧបករណ៍ សម្ភារៈសំណង់ទំនិញផ្សេងៗ ស្លាកយីហោ និងផើងផ្កាជាដើម ដែលកំពុងរំលោភយកផ្លូវ និងចិញ្ចើម ផ្លូវសាធារណៈ ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការលក់ដូរ ដាក់តាំងសម្ភារៈសំណង់ ទំនិញផ្សេងៗ ស្លាកយីហោ និងផើងផ្កា ទាំងនោះចេញឲ្យអស់ពីចិញ្ចើមផ្លូវក្នុងរយៈពេលចំនួន ០៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ក្នុងករណី លោក លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ រដ្ឋបាលខណ្ឌដង្អោ និងមាន វិធានការរុះរើ និងដកហូតសម្ភារៈដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗដែល បានដាក់តាំងលើផ្លូវសាធារណៈ ករណីមានការរារាំង រឹងរូសមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ និងមានវិធានការ តាមនីតិវិធីច្បាប់។
រដ្ឋបាលខណ្ឌដង្កោ សង្ឃឹមយ៉ាងមុតមាំថាលោក លោកស្រី ម្ចាស់អាជីវកម្មទាំងអស់ចូលរួមអនុវត្តតាម ការណែនាំខាងលើប្រកបដោយប្រសិទ្ឋភាពចាប់ពីថ្ងៃជូនដំណឹងនេះតទៅ