ភ្នំពេញ៖ សមត្ថកិច្ច បញ្ជាក់ថា ករណីឃាតកម្មសម្លាប់ប្រពន្ធ (យកកន្សែងពោះគោខ្ទប់ច្រមុះ និងមាត់បណ្ដាលឲ្យស្លាប់) នៅខណ្ឌដង្កោ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវចាប់ខ្លួនបានជនដៃដល់ នៅស្រុកពញាឮ ខេត្តកណ្ដាល។
សូមជម្រាបថា កាលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នាវេលាម៉ោង១០៖៥០នាទី មានករណីឃាតកម្ម (យកកន្សេងពោះគោខ្ទប់ ច្រមុះ និងមាត់បណ្ដាលឲ្យស្លាប់) បង្កឡើងដោយជនសង្ស័យឈ្មោះ គឹម សំអាន ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ បានធ្វើសកម្មភាបយក កន្សែងពោះគោខ្ទប់មាត់ និងចម្រុះជនរងគ្រោះឈ្មោះ ឡៃ គា ហៅអាឈី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បណ្តាលឲ្យស្លាប់។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ គឹម សំអាន បានរត់គេចខ្លួនបាត់។
លុះមកដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ធ្វើការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ គឹម សំអាន ភេទប្រុស នាវេលាមោង១២ និង ០០នាទី នៅចំណុចភូមិប្រក់ក្ដា ឃុំវិហារលួង ស្រុកពញឮ ខេត្តកណ្ដាល។ បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់ជនសង្ស័យឈ្មោះ គឹម សំអាន ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ជាម្ចាសករណី ដើម្បីចាត់ការបន្តតាមនីតិវិធី។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ក្នុងនោះ ដឹកនាំប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕