ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បង្ហាញពី សកម្មភាព កម្លាំងជំនាញអត្តសញ្ញាណប័ណ្ណ នៃស្នងការដ្ឋាន សហការជាមួយនគរបាលតាមបណ្តាស្រុក/ក្រុង ចុះបំពេញបែបបទថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល ដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ និងបងប្អូនដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព និងមុនផុតសុពលភាពរយៈពេល៩០ថ្ងៃ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ពីម៉ោង ៧ និង៣០នាទីព្រឹក រហូតដល់ម៉ោង១៩ និង ០០នាទី ដែលមានទីតាំងដូចខាងក្រោម៖
១.ក្រុងតាខ្មៅ
-ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន
-ប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្តុល
២.ស្រុកខ្សាច់កណ្តាល
-ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះប្រសប់
-ប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌
៣.ស្រុកអង្គស្នួល
-វិទ្យាល័យ ហ៊ុនសែន អង្គស្នួល
៤.ស្រុកមុខកំពូល
-អធិការដ្ឋាននគរបាលស្រុកមុខកំពូល
៥.ស្រុកពញាឮ
-សាលាបុណ្យភូមិព្រែកក្តី ឃុំព្រែកតាទែន
-ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង
-សាលាបុណ្យភូមិស្រះពោធិ៍ ឃុំភ្នំបាត
៦.ស្រុកស្អាង
-ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល
-ការិយាល័យច្រក ចេញ-ចូលតែមួយ ស្រុកស្អាង
៧.ស្រុកកោះធំ
-ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើខ្មៅ
៨.កណ្តាលស្ទឹង
-ប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប
-ប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត
៩.លើកដែក
-ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកទន្លាប់
-ប៉ុស្តិ៍នគរបាលរដ្ឋបាលក្អមសំណរ
១០.កៀនស្វាយ
-អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ
-ប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ
-ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ
១១.ល្វាឯម
-សាលាឆទានភូមិបារុង ឃុំបារុង