PM ឃាត់ខ្លួន អ្នកផ្តល់សំណាងប្រចាំភូមិម្នាក់ នៅស្រុកកំពង់សៀម

ខេត្តកំពង់ចាម៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមបាន

ទទួលព័ត៍មាន ពីប្រជាពលរដ្ឋថាមាន ករណី លេងល្បែងស៊ីសងខុសច្បាប់ (លក់ឆ្នោតវៀតណាម) នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២   ដោយមានបទបញ្ជារពីលោក ឧត្តមសេនីយ៍ ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនិតិវិធីពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម ។

លុះដល់ម៉ោង ១៥.៤០នាទី ថ្ងៃខែឆ្នាំដដែលកំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះធ្វើការបង្រ្កាបនៅចំណុចភូមិឃុំខាងលើ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ញ៉ ចន្ថា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ដកហូតវត្ថុតាងរួមមាន ៖

ទូរស័ព្ទដៃចំនួន០១គ្រឿង
ប៊ិចចំនួន០១ដើម
បន្ទាត់ចំនួន០១ដើម
សៀវភៅចំនួន០២ក្បាល
ក្រដាសកន្ទុយលេខចំនួន០១សន្លឹក
ប្រាក់រៀលចំនួន ២២៣,៦០០រៀល(ម្ភៃពីរម៉ឺនបីពាន់ប្រាំមួយរយរៀល )។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់តាមនិតិវិធី ។

អត្ថបទដែលជាប់ទាក់ទង
Open

Close