ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលផែនការងារប្រឆាំការជួញដូរមនុស្សនិងការពារអនីតិជននិងការងារយេនឌ័រ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២០:៣០នាទី ដោយមានការសម្របសម្រួលពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដឹកនាំដោយលោកវរសេនីយ៍ទោ ហាក់ លី នាយការិយាល័យ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ២៤៣ អ.យ.ក ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ របស់អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៉ក់ ឧត្តម ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ (ថៅកែហាងម៉ាស្សា ចំនួន០២ទីតាំង) និងសង្គ្រោះជនរងគ្រោះបានចំនួន០៨នាក់ ស្រី (អនីតិជន ០២នាក់) ។
ទីតាំងបើកកន្លែងប្រព្រឹត្តិអំពើសញ្ចារកម្មមា នៅហាងម៉ាស្សាចំនួន ០២ទីតាំង ៖
១. ហាងម៉ាស្សាយីហោ (កុលាបក្រហម ១៦៨) នៅផ្ទះលេខ៣៣ ផ្លូវបេតុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (នារីម៉ាស្សា ០២នាក់) ។
២. ហាងម៉ាស្សាគ្មានឈ្មោះ ផ្ទះលេខ២៨១ ផ្លូវបេតុងទី១ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (នារីម៉ាស្សា ០៦នាក់ អនីតិជន ០២នាក់)។
វត្ថុតាងដកហូត ៖ ស្រោមអនាម័យប្រើប្រាស់រួច និងមិនទាន់ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនជនសង្ស័យនិងវត្ថុតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចំណែកជនរងគ្រោះចំនួន ០៦នាក់ ស្រី (អនីតិជន ២នាក់) បញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕