ខណ្ឌ២ បង្ក្រាប ទីតាំងបនល្បែងដូចគ្នា តែលទ្ធផល ខុសគ្នាស្រឡះ?

ភ្នំពេញ ៖ ដោយមានការបញ្ជាពី​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ កម្លាំងគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌចំការមន ដែលដឹកនាំដោយ លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការសម្របសម្រួលពីលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក ម៉ៅ បូណែ តអភិបាលរងនៃគណៈអភិបាលខណ្ឌចំការមន លោក មៀច ឈួនច័ន្ទសុីម៉ូលីន និង លោក ផន អូន អធិការរងនគរបាលខណ្ឌចំការមន លោក ហ៊ន គីមហេង មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ និងលោក សាល សណ្ដុះ នាយប៉ុស្ដ៍នគរបាលសង្កាត់ទន្លេបាសាក់ បានចុះបង្រ្កាប និងបិទទីតាំងដែលមានលួចបង្កប់ ល្បែងសុីសង (តុលេងបៀបាក្រាត  ទូបាញ់ត្រី និងទូហ្គេមតុក្កតា ) ដែល ស្ថិតនៅផ្លូវ ព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលាពីរសៀលថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២២ នេះ។

ជាលទ្ធផលគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌបានឃាត់ខ្លួន មនុស្សប្រុសស្រីចំនួន ១២នាក់ ប្រុស ៦នាក់(ជនជាតិចិន៤នាក់ )ស្រី ៦នាក់ និង ដកហូតនៅវត្ថុតាងមួយចំនួនដូចជា៖

ទូហ្គេមបាញ់ត្រី ៤គ្រឿង ទូហ្កេម តុក្កតា ១២គ្រឿង តុ លេងបាក្រាត ចំនួន០២ ទូរសព្ទ ១១គ្រឿង កុំព្យូទ័រលើតុ ចំនួន១គ្រឿង ម៉ាសុីនគិតលេខ ១គ្រឿង ម៉ាសុីនរាប់លុយ ១គ្រឿង និងបៀក្រដាស និង កាក់សម្រាប់លេងបាញ់ត្រីមួយចំនួនធំ។

សូមបញ្ជាក់ថាវត្ថុតាង ព្រមទាំងមនុស្សទាំងអស់ត្រូវបានកសាងសំណុំរឿងដេីម្បីចាត់ការតាមនិតិវិធីផ្លូវច្បាប់​ ចំពោះទីតាំងគឺត្រូវបានបិទជាបណ្តោះអាសន្ន។

ដោយឡែ កាលពីវេលាម៉ោង១៥ និង ៥០នាទីរសៀល​ ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០២២​ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ជៀប ឡុង ក្រឡាបញ្ជី លោក ផុន សុផាន អភិបាលរងខណ្ឌ​ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះបង្ក្រាបទីតាំង ហ្គេមបាញ់ត្រី ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ នឹងដកហូតសម្ភារៈ មករក្សាទុកនៅសាលាខណ្ឌ ហើយទីតាំងខាងលើ ក្រុមការងារធ្វើកំណត់ហេតុបិទ និងចាក់សោឃ្លុំបេ និង បន្តនិតិវិធីតាមច្បាប់ ។

មហាជន ជាពិសេស វេទិកាតាមតុកាហ្វេ កំពុងជជែកវែកញែក និងងឿងឆ្ងល់ថា បង្ក្រាបបនល្បែងស៊ីសងរបស់ចិនយ៉ាងធំមួយកន្លែង ឃាត់មនុស្សអត់បានសូម្បីតែម្នាក់។

តើមេបនល្បែងជានរណា? ម្ចាស់ទីតាំង (ម្ចាស់ផ្ទះ) ជានរណា? ហេតុអ្វីគ្មាន បុគ្គលិក និង អ្នកចូលលេង ពេល អាជ្ញាធរ និង សមត្ថកិច្ច ចុះបង្ក្រាប ខណៈបណ្តាញពត៌មានក្នុងស្រុកច្រើនស្ថានបនផ្សាយព្រោងព្រាតថា ទីតាំងនេះបើកដំណើរការគគ្រឹកគគ្រេង។

 

 

 

អត្ថបទដែលជាប់ទាក់ទង
Open

Close