មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភ សម្ភារៈប្រើប្រាស់ជូនដល់តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ សម្ភារប្រើប្រាស់ដែលជាអំណោយរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ រួមមាន គោយន្ត ចំនួន ០៤គ្រឿង ម៉ូតូ ចំនួន ១២គ្រឿង ទូកម៉ាស៊ីន ចំនួន ០២គ្រឿង ជូនដល់អង្គភាពចំណុះតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ តាមរយៈក្រុមការងារ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ។
ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ ជំនួសមុខឲ្យ នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លានាពេលនេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ នាយទាហាន នាយទាហានរង ពលទាហាន គ្រួសារកងទ័ព ពិសេសប្រជាពលរដ្ឋជួបការលំបាក និងទទួលរងគ្រោះដោយធម្មជាតិផ្សេងៗ៕