អុញ! ចុះបង្ក្រាបទីតាំង ហ្គេមបាញ់ត្រី ធំមួយកន្លែង ឃាត់មនុស្ស អត់បានសូម្បីតែម្នាក់

ភ្នំពេញ៖ មហាជន ជាពិសេស វេទិកាតាមតុកាហ្វេ កំពុងជជែកវែកញែក និងងឿងឆ្ងល់ថា បង្ក្រាបបនល្បែងស៊ីសងរបស់ចិនយ៉ាងធំមួយកន្លែង ឃាត់មនុស្សអត់បានសូម្បីតែម្នាក់។

តើមេបនល្បែងជានរណា? ម្ចាស់ទីតាំង (ម្ចាស់ផ្ទះ) ជានរណា? ហេតុអ្វីគ្មាន បុគ្គលិក និង អ្នកចូលលេង ពេល អាជ្ញាធរ និង សមត្ថកិច្ច ចុះបង្ក្រាប ខណៈបណ្តាញពត៌មានក្នុងស្រុកច្រើនស្ថានបនផ្សាយព្រោងព្រាតថា ទីតាំងនេះបើកដំណើរការគគ្រឹកគគ្រេង។

សូមជម្រាបថា កាលពីវេលាម៉ោង១៥ និង ៥០នាទីរសៀល​ ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០២២​ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ជៀប ឡុង ក្រឡាបញ្ជី លោក ផុន សុផាន អភិបាលរងខណ្ឌ​ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះបង្ក្រាបទីតាំង ហ្គេមបាញ់ត្រី ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ នឹងដកហូតសម្ភារៈ មករក្សាទុកនៅសាលាខណ្ឌ ហើយទីតាំងខាងលើ ក្រុមការងារធ្វើកំណត់ហេតុបិទ និងចាក់សោឃ្លុំបេ និង បន្តនិតិវិធីតាមច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close