ភ្នំពេញ ៖ ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យលោក អ៊ុ សម ចូល ខ្លួន ពាក់ព័ន្ធ ករណី រឿង រំលោភ លេី សេចក្ដីទុកចិត្ត ។
នេះ បេី យោងតាម ដីកា លេខ ៥៣៤ អ.យ.ក ដែរ អង្គភាព សារព័ត៌មាន យេីង ទទួល បាន នៅ ល្ងាច ថ្ងៃ ទី ៧ ខែធ្នូ ឆ្នាំ ២០២២ នេះ ។
នៅ ក្នុង ដី កា បាន លេីក ឡេីង៦ថា ដោយ បាន បានឃើញ មាត្រា ៣៧ ខមាត្រា ៩៤ ១ និងមាត្រា ១១៤ “ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលប្រកាស ឲ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០៨០៧/០២៤ ចុះថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០០៧ ។ – បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ ៥៧៩៥ ចុះថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
បញ្ជ នាមត្រកូល-នាមខ្លួន អ៊ុ សម ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ ៨២១ ក្រុមទី ២១ ភូមិ ៥ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ឲ្យចូលបង្ហាញខ្លួននៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី .៣០. ខែធ្នូ ឆ្នាំ ២០២២ នៅរៀង រាល់ម៉ោងធ្វើការដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពីបទៈរំលោភលើទំនុកចិត្ត តាមបណ្ដឹងរបស់ឈ្មោះ ង៉ែត ចំរើន ។
ប្រភព ច្បាស់ ការ មួយ បាន បង្ហើប ប្រាប់មក អង្គភាព សារព័ត៌មាន យេីង ថា លោក អ៊ុ សម ជាមន្ត្រី ក្រសួង សាធារណៈ ការ និង ដឹក ជញ្ជូន ខេត្ត ព្រះសីហនុ ហើយ លោក ក៏ ជា អ្នក ម៉ៅ ការ សំណង់ ម្នាក់ ផង ដែរ ក្រៅ ពី មន្ដ្រី រាជការ ។