មន្ត្រីនគរបាល ចុះបង្ក្រាបមុខសញ្ញាឆក់ រងរបួស ទទួលបានការយកចិត្តទុកដាក់ពី ស្នងការខេត្តកំពត

ខេត្តកំពត៖ កាលពីថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាលចត្រាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២២ ដោយមានការយកចិត្តទុកដាក់ ពីសុខទុក្ខរបស់កងកម្លាំងនគរបាលក្រោមឱវាទ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានយកថវិកាផ្ទាល់ខ្លួនចំនួន ១០០០០០០រៀល ឧបត្ថម្ភ ដល់អធិការដ្ឋាននគរបាលក្រុងបូកគោ នឹងសហការី ៣នាក់ ក្នុងម្នាក់២០០$ ដែលមានរបួសក្នុងពេលបំពេញបេសកម្ម ក្នុងការបង្ក្រាបមុខសញ្ញាឆក់មកពីរាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាពឆក់ក្នុងភូមិសាស្ត្រក្រុងបូកគោ ។

ក្នុងនាមកងកម្លាំងអធិការដ្ឋាននគរបាលក្រុងបូកគោ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧត្តមសេន៏ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត សូមប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ ជ័យជម្នៈ គ្រប់ភារកិច្ច ពុទ្ធពរទាំបួនប្រការ គឺ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទដែលជាប់ទាក់ទង
Open

Close