បេក្ខជន មានបញ្ហាសុខភាព ក្នុងអំឡុងដំណើរសំណេរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១នេះ មានបេក្ខជនមានបញ្ហាសុខភាព៣១នាក់ ដែលក្នុងនោះមានគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល ២ករណី និងម្នាក់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩។ បេក្ខជនដែលមានបញ្ហាសុភាពមួយចំនួនបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។

ដោយឡែក បេក្ខជន២នាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយក្នុងនោះ ១នាក់បានត្រឡប់មកប្រឡងវិញ ក្រោយទទួលបានការព្យាបាល។

អនុរក្សម្នាក់មានបញ្ហាសុខភាព ប៉ុន្ដែអាចបន្តការងាររហូតដល់បញ្ចប់ការប្រឡងថ្ងៃទី១នេះ។

ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។

អត្ថបទដែលជាប់ទាក់ទង
Open

Close