ភ្នំពេញ៖ យោងតាម Hotline 117 បញ្ជាក់ថា ករណី “ល្បែងស៊ីសងអាប៉ោង” ត្រូវបាននគរបាលចុះអន្ដរាគមន៍ ក្រោយប្រជាពលរដ្ឋ រាយការណ៍មកកាន់លេខ ១១៧ ។
សូមជម្រាបថា នៅវេលាម៉ោង ១៣ និង ៤០ នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅត្រង់ចំណុចផ្ទះ១៨ ផ្លូវលេខ៤៧៤ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ៕






