ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រទេសកម្ពុជាបើកចំហសម្រាប់ធុរកិច្ចមកពីគ្រប់បណ្តាប្រទេសលើសាកលលោក ហើយមានក្តីរំពឹងថាទីផ្សារសកលលោកនឹងបើកចំហរសម្រាប់គ្រប់ផលិតផលរបស់កម្ពុជា
ភ្នំពេញ៖នារសៀលថ្ងៃទីអាទិត្យ ១១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ទទួលជួបពិភាក្សាការងារជាមួយអតីតមន្ត្រី និងអាជីវករមកពីរដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាមេរិកដែលសម្របសម្រួលដោយ លោក ហួត គីមឆា កុងស៊ុលកិត្តិយសកម្ពុជាប្រចាំ រដ្ឋកាលីហ្វនីញ៉ា ក្នុងគោលបំណង ដើម្បីជម្រុញការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារទៅកាន់សហរដ្ឋអាមេរិក ៕