លោក ប៉ែន បូណា សុំលាឈប់ពីប្រធាន ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) មានកិត្តិយស សូមជម្រាបជូនសមាជិក សមាជិកា ក.អ.ក ជ្រាបថា ដោយ លោក ប៉ែន បូណា ត្រូវ​បាន​រាជ​រដ្ឋាភិបាល​តែង​តាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន និង​យោង​តាម​លក្ខន្តិកៈ​និង​បទ​បញ្ជាផ្ទៃក្នុងរបស់ ក.អ.ក លោក ប៉ែន បូណា បានសុំលាឈប់ពីប្រធានក្លិប។

ដូច្នេះដើម្បីបន្តនិរន្តរភាពរបស់ក្លិប គណៈកម្មាធិការនាយក ក.អ.ក បាន​សម្រេច​​ជ្រើសតាំង៖

១ – លោក ពុយ គា ជាប្រធានក្លិបអ្នកកាសែតកម្ពុជា
២ – លោក ខៀវ កូទ្បា ជាអគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា

ក.អ.ក នឹង​រៀបចំ​សមាជ​ដើម្បីបោះឆ្នោត​ជ្រើស​រើស​ប្រធាន​និង​អគ្គលេខា​ធិការ​​​ឱ្យស្របតាម លក្ខន្តិកៈ​របស់​ខ្លួននា​ពេល​វេលា​សមស្រប​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។

អាស្រយ័ហេតុ​នេះ​​សូមសមាជិក សមាជិកា ក.អ.ក ទាំងអស់មេត្តាជ្រាប។
សូមសមាជិកសមាជិកា ក.អ.ក ​ទាំងអស់​ទទួល​នូវការ​រាប់​អាន​ដ៏​ស្មោះ​ស្មគ្រ័​អំពី​ ក.អ.ក។

អត្ថបទដែលជាប់ទាក់ទង
Open

Close