ភ្នំពេញ៖ ក្រោយពីទទួលបទបញ្ជា និងការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការនគរបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យមេីលការចុះធ្វេីអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋតាមភូមិ និងតាមខ្នងផ្ទះ រស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
លទ្ធផល នៃការចុះធ្វេីអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ជូនប្រជាពលរដ្ឋ ដល់តាមភូមិ និងតាមខ្នងផ្ទះ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២
សរុបធ្វេីបានជូនប្រជាពលរដ្ឋ ចំនួន ១០៦៣នាក់ ។
សរុបធ្វេីជូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី១ ដល់ទី៤ សរុបចំនួន ៣០៩៣ នាក់ ។