ជនពាលមិនគួរឲ្យខ្លាចទេ ប៉ុន្តែអ្វីដែលរិតតែខ្លាចបំផុត គឺសប្បុរសធម៌ក្លែងក្លាយ! ទូលប្រគេន ជូនដំណឹង តាមបណ្តាលវត្ត គួរតែប្រុងប្រយ័ត្ន!
យោងតាម គណនី ហ្វេសប៊ុក ឈ្មោះ Phin Somnang Konkhmer បង្ហោះកាលពីថ្ងៃទី៤ ខែធ្នូ ២០២២ ដែលមានខ្លឹមសារទាំងស្រុងថា៖ លើកទី១ហើយ បានស្គាល់លុយក្លែងក្លាយ ចុឹងតើបានចេះញាក់ភ្នែកឆ្វេងមានរឿងអី សូមញាតិញោមអ្នកលក់អ្នកទិញប្រុងប្រយ័ត្ន ព្រមទាំងករុណាគុណម្ចាស់ផង។
បងស្រីម្នាក់ គាត់បានប្រគេនបច្ច័យ ចូលកសាង ប៉ះចំលុយក្លែងក្លាយ គាត់ថាចូលកសាង 30$ ប្រគេន 20$ =50$ ហើយគាត់សួរអាត្មាថាតេជគុណមានលុយអាប់អត់ ? អាត្មាថា អត់មានទេញោម ឃើញគាត់អង្វរថា ពិបាក កាណាចង់ចូលបច្ច័យ ករុណាចង់ចូលបុណ្យកសាង ហើយអាត្មាក៏មិនអស់ចិត្តក៏យកបច្ច័យ 20មុឺនសម្រាប់ទុកថ្លៃឈ្នួលជាងអាប់អោយ គាត់បានយក20មុឺនដែលអាប់ហើយទុកក្នុងកាបូបគាត់ ហើយគាត់ប្រគេន 50$ ហើយថែម 50$ ទាំងអស់ 100$ លុយក្លែងក្លាយទាំងអស់ អាត្មាមានអារម្មណ៍ថា គាត់បោក តែមានអីមើលទៅលុយក្លែងក្លាយមែន ចឹងសូមទូលប្រគេនជូនដំណឹង តាមបណ្តាលវត្តគួរតែប្រុងប្រយ័ត្ន បងប្អូនប្រុសស្រី កុំឲ្យដូចករុណាអាត្មាភាព ជូនពបងស្រី សូមយកបច្ច័យនិងប្រកបរបរធ្វើដើមទុនរកសុីមានបាន។