ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពី លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌ បានដឹកនាំមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់ សាធារណៈ និងក្រុមការងារសង្កាត់ ចុះអនុវត្តការងារជួសជុលផ្លូវក្នុងភូមិសាស្រ្តខណ្ឌកំបូល ចំនួន២ខ្សែ ដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ ខាងក្រោម៖
១.ជួសជុលផ្លូវមួយខ្សែមានប្រវែង២០០ម៉ែត្រ ដោយចាក់ដីអំបិលអស់ចំនួន៤ឡានធំ កៀរសម្រួល កិនបង្ហាប់ចាប់ពីមាត់ច្រកតំបន់សេដ្ឋកិច្ចពិសេសផ្នែកខាងកើត ស្ថិតនៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។
២.ជួសជូលផ្លូវមួយខ្សែមានប្រវែង១៣០០ម៉ែត្រ ដោយចាក់ដីថ្មបាតរណ្តៅឱ្យផុតពីទឹក និងកៀរសម្រួល កិនបង្ហាប់ ចាប់ពីភូមិតានួន រហូតដល់ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។