ហ៊ានគាស់បន្ទប់របស់ លោកមេភូមិផង រំខានដល់លោកមេប៉ុស្តិ៍ ចេញតាមចាប់ហើយ!

ភ្នំពេញ៖ ជនសង្ស័យ ម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ក្រោយគាស់បន្ទប់ លោកមេភូមិ  លួចយកក្រម៉ាដែលទុកធ្វើជាកាដូ  អនុស្សាវរីយ៍នៅថ្ងៃការចៅ ត្រូវ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួន ព្រមទាំងយក សំភារៈ វត្ថុតាងបានមកវិញផងដែរ ។

ហេតុការណ៍ ឃាត់ខ្លួន ធ្វើឡេីង នៅវេលាម៉ោង ៩និង ៤០នាទី ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២២ នៅចំនុច ផ្លូវលំ ភូមិដំណាក់ ធំ ២ សង្កាត់ស្ទឹងមានជ័យ ទី៣ ខណ្ឌមានជ័យ ។

ជនសង្ស័យ ឈ្មោះ ខែ តារ៉ា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ និង ស្នាក់នៅ មិន ពិតប្រាកដ (មានផ្ទុកសារធាតុញៀន ) ។

ដោយ ឡែក បក្ខពួក ៣នាក់ទៀតដែលកំពុងគេចខ្លួន មាន ឈ្មោះ ទី១ ឡាង ភេទប្រុស អាយុ ២៦ឆ្នាំ ទី២ ឈ្មោះ ធា ភេទប្រុស អាយុ ១៧ឆ្នាំ ទី ៣ ឈ្មោះ គ័ង ភេទប្រុស អាយុ ២៦ឆ្នាំ អ្នក ទាំង បី មុខ របរ និង ស្នាក់នៅមិនពិតប្រាកដដូចគ្នា ។

សមត្ថកិច្ច បានដកហូត វត្ថុ តាំង ក្រម៉ា  ចំនួន ៧០០ក្រម៉ារ ។

ចំនែកជន រងគ្រោះ ឈ្មោះ សៀង សារុន ភេទប្រុស អាយុ ៦២ឆ្នាំ មុខរបរ មេភូមិ ស្នាក់នៅ ផ្ទះ លេខ ៩៦៨ ផ្លូវ បេតុង ភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

លោក ឯម ភារី នាយប៉ុស្តិ៍នគរបាល រដ្ឋបាល ស្ទឹងមានជ័យ ទី៣ បានអោយដឹងថា មុឈាន ដល់ការឃាត់ខ្លួនជនសង្ស័យ ខាងលើ កាលពីយប់ថ្ងៃទី២ ខែ ធ្នូ ឆ្នាំ ២០២២ វេលា ម៉ោង ២និង ១០នាទី ជន រងគ្រោះ បានទិញ ក្រម៉ា ចំនួន ៧០០ក្រម៉ា ដេីម្បី ទុកជាអនុស្សាវរីយ៍ក្នុងថ្ងៃមង្គលការចៅ ទុកក្នុងបន្ទប់ផ្ទះ ខាងក្រោម រួចហើយ រូបគាត់ បានទៅសំរាក នៅបន្ទប់ខាងមុខ លង់លក់ដូចសព្វដង លុះ លឹកដឹងខ្លួនពីដំណេក ក៍បានដេីរចូលទៅមេីល ក្នុងបន្ទប់ខាងក្រោយ ក៍ស្រាប់តែឃេីញ បន្ទប់ត្រូវបាន ជនសង្ស័យ ធ្វើ សកម្មភាពគាស់ ទម្លុះទម្លាយ ហើយ យក ក្រម៉ាទៅបាត់អស់តែម្ដង  ហើយបានដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍ នគរបាល រដ្ឋបាល ស្ទឹងមានជ័យទី៣ ដេីម្បី អោយ សមត្ថកិច្ច ជួយ ស្រាវជ្រាវរក ជនសង្ស័យ ។

ក្រោយទទួលបាន ពាក្យបណ្ដឹង ពីជនរងគ្រោះ រួចហើយ និង មានការចង្អុល បង្ហាញ ពីលោក វេរសេនីយទោ អ៊ុក បូនិន អធិការ នគរបាលខណ្ឌ មានជ័យ បានបញ្ជាអោយ កម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាល រដ្ឋបាល ស្ទឹងមានជ័យទី៣ ដោយមានការចុះ ដឹកនាំផ្ទាល់ ដោយ លោក ឯម ភារី នាយ ប៉ុស្តិ៍ នគរបាល ស្ទឹងមានជ័យទី៣ បានធ្វើ ការ ស្រាវជ្រាវ តាម ជំនាញ និង ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ខៃ តារ៉ា ហៅ ស័រ នៅ ចំនុច ផ្លូវ បេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ យកទៅសាកសួរ ។

ជនសង្ស័យ បានសារភាពថា រូបគេ រួមទាំង បក្ខពួក ៣នាក់ទៀត បានធ្វើ សកម្មភាពគាស់ ទម្លុះទំលាយ យកក្រម៉ា របស់ ជនរងគ្រោះ ពិតប្រាកដមែន ក្រោយលួចបាន ជនសង្ស័យ បានយក ក្រម៉ានោះ ទៅផ្ញើ នៅអតតី ផ្ទះម៉ែក្មេកទេីប សមត្ថកិច្ច នាំ ជនសង្ស័យ ទៅយកក្រម៉ា  របស់ជនរងគ្រោះ បានទាំងអស់មកវិញ។

ក្រោយពេល សាកសួរ រួចហើយ ជនសង្ស័យ ត្រូវបាន សមត្ថកិច្ច កសាងសំនុំរឿងបញ្ជូន ខ្លួនទៅផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដេីម្បីចាត់ការបន្តតាមនិតិវិធី។ ចំនែក ជនសង្ស័យ៣នាក់ទៀត ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ច និង ធ្វើការស្រាវជ្រាវ ដេីម្បីយកមកចាត់ការបន្តតាមនិតិវិធី ច្បាប់ផងដែរ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close