ឃាត់ខ្លួនស្ត្រី ជាកម្មករសំណង់ ម្នាក់ ពាក់ព័ន្ធ ចែកចាយគ្រឿងញៀន!

មណ្ឌលគិរី៖ ដោយមានការចង្អុលបង្ហាញ បញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាល ខេត្តមណ្ឌលគិរី នៅថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៩ និង៤០ នាទី កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសុខដុម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារ ងអមសាលាដំបូងខេត្តមណ្ឌលគិរី ។ បានធ្វេីការចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀន មួយកន្លែងនៅចំណុច រោងប្រក់តង់របស់ឈ្មោះ ប៉ុន ស្រីនាង ស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សង្ស័យឈ្មោះ ប៉ុន ស្រី នាង ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ សំណង់ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ ពិនិត្យទឹកម៉ូត្រអវិជ្ជមាន (-) ។

ឆែកឆេរដកហូតបានចាប់យកសម្ភារៈវត្ថុតាងមួយចំនួនមានដូចខាងក្រោម៖

១- សារធាតុសង្ស័យជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌ស ថ្លា ចំនួន ០១កញ្ចប់ តូច។
២- ទូរសព្ទ ០២ គ្រឿង
៣- លោហៈ ធាតុ ពណ៌ លឿង (កាឡៃ)មួយ ចំនួនដូចជា ( ក្រវិល ០១គូ ខ្សែ ដៃ ០១ខ្សែ ចិញ្ចៀន ០១វង់ កងដៃចំនួន ១៣ កង)
៤-ប្រាក់រៀលចំនួន ១៧៨៥០០ ៛(ដប់្របាំពីរមុឺនប្រាំបីពាន់ប្រាំរយរៀល )។

ករណីនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់។

ដោយ៖ ចិន្តា

អត្ថបទដែលជាប់ទាក់ទង
Open

Close