ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២ ខខែ១២ ឆ្នាំ២០២២នេះ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួនយុវជនចំនួន៣នាក់នៅពន្ធនាគារ ខណ:មនុស្សចំនួន១៨នាក់ ផ្សេងទៀត គ្រាន់តែធ្វេីការអប់រំណែនាំ រួចអនុញ្ញាតឲ្យឪពុកម្តាយមកធានាយកត្រឡប់ទៅផ្ទះវិញ។
យុវជនទាំង៣នាក់ ដែលបានសម្រេចឃុំខ្លួន ត្រូវបានចៅក្រមស៊េីបសួរ លី គឹមឆាយ សម្រេចឃុំខ្លួន ខាងលេីនោះ គឺពាក់ពន្ធទៅនឹងករណីប្រេីអហិង្សាដោយចេត្តនា ។
សូមបញ្ជាក់ផងដែរថា កាលចុងខែវិច្ឆិការ កន្លងទៅថ្មីៗនេះ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការបញ្ជា ផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជរដ្ឋខេត្ត បានចុះបេីកប្រតិបត្តិការនៅក្នុងក្រុងស្ទឹងត្រែង ដេីម្បីបង្ក្រាបក្មេងពាល ក្មេងទំនើង និងក្រុមចោរលួច ចោរឆក់ជាដេីម។ ហេីយក្នុងប្រតិបត្តិការខាងលេី កម្លាំងអាវុធហត្ថបានឃាត់ខ្លួនមនុស្សបានចំនួន២១នាក់ និងម៉ូតូបំពាក់បំពង់សុីមាំងឮខ្លាំងប្រែនចំនួន១០ថែមទៀតគ្រឿង។ក្រោយពីធ្វេីការសួរចម្លេីយ ក្នុងចំណោមមនុស្សទាំង២១នាក់ មានមនុស្សចំនួន៣នាក់ជាប់ពាក់ពន្ធករណីប្រេីអំពេីហិង្សាដោយចេតនា ឯ ១៨នាក់ទៀត គ្រាន់តែធ្វេីការអប់រំណែនាំ រួចឲ្យអាណាព្យាបាល មកយកត្រឡប់ទៅផ្ទះវិញ។
ចំណែកឯម៉ូតូទាំង១០គ្រឿង ម៉ូតូ១គ្រឿងបានប្រគល់ជូនម្ចាស់វិញ ព្រោះមានលិខិតស្នាមត្រឹមត្រូវ ខណ:ម៉ូតូចំនួន៩គ្រឿងដែលពុំមានលក្ខណ:ត្រឹមត្រូវ គ្រប់គ្រាន់ ត្រូវបានដកហូតរក្សាទុកសិន ដេីម្បីរង់ចាំបំពេញឯកសារគ្រប់គ្រាន់នឹងប្រគល់ជូនម្ចាស់ដេីមវិញ។
សូមបញ្ជាក់បន្ថែមទៀតថា រហូតមកដល់ថ្ងៃនេះ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ននៅតែបន្តចុះល្បាតជារៀងរាល់យប់ថ្ងៃ ដោយមិនកុំណត់ពេលវេលាដេីម្បីសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាបំបាត់នូវអំពើចោរកម្មលួចឆក់ប្លន់ដើម្បីអោយមាន នូវភូមិឃុំសុវត្ថិភាព៕
ដោយ៖ អ៊ុល គឹមលាង