ខេត្តកណ្តាល៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី រំលោភលើទំនុកចិត្ត (កឹបកេងលុយក្រុមហ៊ុន) កាលពីថ្ងៃទី១ខែ ធ្នូ ឆ្នាំ២០២២ ចំណុច ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ង៉ិក ភារុណ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិកំពង់សំណាញ់សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរតំណាងអោយក្រុមហ៊ុនទឹកកកeva។
ជនសង្ស័យឈ្មោះ មាស ចំរើនភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ តៃកុង ឡានរងចក្រeva។
សម្ភារបាត់បង់ ៖ ប្រាក់ដុល្លារ ចំនួន ៥៣៣៥ ដុល្លារ អាមេរិច។
សមត្ថកិច្ច បញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួន ជនសង្ស័យបានចូលបំរើកាងារក្រុមហ៊ុន eva អស់ចំនួន៤ឆ្មាំមកហើយ មានមុខងារជាតៃកុងឡានក្រុមហ៊ុនទឹកកក eva ដោយទទួលបានប្រាក់ខែក្នុងមួយខែ២៧៧ដុល្លាអាមេរិច។ លុះដល់ថ្ងៃទីមិនចាំខែមិថុនាឆ្នាំ២០២២ ជនសង្ស័យបានបើកឡានដឹកទឹកកកចេញពីក្រុមហ៊ុនទឹកកកeva យកទៅដាក់អោយម៉ូយដូចសព្វដងតែពេលត្រឡប់មកវិញមិនឃើញយកប្រាក់មកទូរទាត់អោយក្រុមហ៊ុនទេសរុបទឹកប្រាក់ចំនួន៥៣៣៥ដុល្លាអាមេរិច ហើយសន្យាថាថ្ងៃនេះថ្ងៃនោះនិងយកមកអោយក្រុមហ៊ុនហើយរហូតមកដល់ថ្ងៃទី ១ ធ្នូ ២០២២ ដោយជនសង្ស័យមិនឃើញយកប្រាក់មកអោយក្រុមហ៊ុន ទើបក្រុមហ៊ុនប្រាប់អោយតំណាងក្រុមហ៊ុន ឈ្មោះ ង៉ិន ភារុណ ភេទប្រុស អាយុ២៦ឆ្នាំ បានឃាត់ជនសង្ស័យមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍សិត្បូនិងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សិត្បូ អោយជួយឃាត់ខ្លួនជនសង្ស័យកយសួរនាំនៅប៉ុស្តិ៍ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានយកទឹកកកទាំងនោះទៅដាក់អោយម៉ូយនៅតាមផ្លូវ ហើយគេជំពាក់មិនទាន់អោយលុយ រួចពួកគេនាំគ្នារត់ចោលកនលែងលក់អស់តែម្តង។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួររួចកសាងសំណុំរឿងចាត់ការតាមនិតិវិធី ។