ពលរដ្ឋ សម្តែងខកចិត្តជាខ្លាំង ចំពោះមន្ទីរសូរិយោដីខេត្តកំពង់ឆ្នាំង ដែលមានការគប់គិតគ្នាជាប្រព័ន្ធ មិនព្រមចេញប្លង់…! មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បំភ្លឺថា…!
ខេត្តកំពង់ឆ្នាំង៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង សូមជម្រាបជូនលោកសី ឈឹម រស្មី ដែលបានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម (Facebook) របស់ឈ្មោះ Saveka Kun កាលពី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅដោយបានលើកឡើងពាក់ព័ន្ធនឹងករណីដែលមិនទាន់បានចេញវិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុជូន ចំពោះក្បាលដីលេខ ៦១០ របស់ឈ្មោះ ឈឹម សំអាង និងនាង ងួន បុប្ផា និង ក្បាលដីលេខ ៦១១ និងលេខ ៩៨៤ របស់ឈ្មោះ ឈឹម រស្មី ស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អៀរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មេត្តាជ្រាបជាព័ត៌មានដូចខាងក្រោម:
ករណីក្បាលដីលេខ ៦១០ ប្រភពមកពីប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ Tim 0024 ហើយជាប់បន្ទុកនៅធនាគារ និងពុំទាន់បានប្រគល់ប័ណ្ណច្បាប់ដើមដើម្បីបំពេញនីតិវិធីផ្ទេរបន្ទុក ដើម្បីអាចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសនៅឡើយ
– ក្បាលដីលេខ ៦១១ ប្រភពមកពីប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ Tim 0077 មាន ទំហំពីមុន ១៥៦៣ ម៉ែត្រការ៉េ ចំណែកនៅលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មី មានទំហំ ២៤៦១ ម៉ែត្រការ៉េ កើនឡើងទំហំ ៩៨៩ ម៉ែត្រការ៉េ កន្លងមកមន្ត្រីជំនាញស្នើសុំប្រភព ឬលិខិត បញ្ជាក់បន្ថែមហើយពុំទាន់បានទទួល
ដោយឡែកក្បាលដីលេខ ៩៨៤ ប្រភពបានមកពីការលក់-ទិញពីឈ្មោះ ចិន រាំ និងនាង ឈួន ផល្លី ដែលមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ Ti 0085, Ti 0086 និង Ti 0138 ដែលតម្រូវឱ្យម្ចាស់ក្បាលដីបំពេញកាតព្វកិច្ចពន្ធប្រថាប់ត្រារួចសិន។ លើសពីនេះ ក៍មានបណ្ដឹង ទប់ស្កាត់របស់ឈ្មោះ ជូ មិនា ដោយមន្ទីរ បានធ្វើលិខិតលេខ ៣៦៨៨.ដនសស-កឆ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ជូនដើមបណ្ដឹងរួចហើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកស្រី និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន កុំឱ្យ មានការភ័ន្តច្រឡំតាមការលើកឡើងដោយមិនទទួលបានព័ត៌មានច្បាស់លាស់។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុក ដែលគណនីហ្វេសប៊ុក ឈ្មោះ Saveka kun សរសេរបង្ហោះ ៖ នាងខ្ញុំឈ្មោះ ឈឹម រស្មី និងលោក ឪពុក ឈឹម សំអាង ដែលមានប្លង់ដីលេខ 984 និង 610 ស្ថិតក្នុងភូមិម៉ុងបារាំង ឃុំប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានការខកចិត្តជាខ្លាំងចំពោះមន្ទីរសូរិយោដីខេត្តកំពង់ឆ្នាំង ដែលមានការខប់ខិតគ្នាជាប្រពន្ធ័ មិនព្រមចេញប្លង់ប្រពន្ធ័អោយនាងខ្ញុំនិងឪនាងខ្ញុំទេ ។ ជាពិសេសលោក ឈឹម ចំរើនមន្ត្រីសូរិយោដីបានយកលះខុសឯកសារនេះនោះដើម្បីប្រយោជន៍ទាំងស្រុង រុញអោយនាងខ្ញុំជួប លោកឈុន កុម្ភះអនុប្រធានមន្ទីរ តែលោករុញអោយជួបមន្ត្រីវិញ រុញទៅរុញមករយះពេល4ខែហើយដែលខ្ញុំរងចាំ នាងខ្ញុំចង់សួរត្រង់ៗ អស់លោកចង់បានប៉ុន្មាន បានឯកសារត្រូវ ។ លោកប្រធានមន្ទីរលី សុភាឆ្លើយតាមទូរសព្ទ័ថាមិនដឹង ។ នាងខ្ញុំសុំគោរពអនុញ្ញាតដ៍ខ្ពង់ខ្ពស់អំពី សម្តេចអគ្គសេនាបតីតេជោជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង សម្តេចចៅល្វាវាំង គង់ សំអុល ជាពិសេស ឯកឧត្តម ជា សុផារ៉ាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងដែនដីនគរូបនីយកម្ម និងឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង សូមមេត្តាជួយសំរួលពិនិត្យមើលមន្ទីរសូរិយោដីខេត្តកំពង់ឆ្នាំងផង ព្រោះមានក្លិនមិនសូវល្អប៉ុន្មានទេ ។ កាហ្វេគុយទាវអោយហើយ តែមិនចេះចប់សោះ មិនដឹងប៉ុន្មានគ្រប់លោកព្រះ បានឯកសារត្រូវ នាងខ្ញុំនិងគ្រួសារមិនដឹងត្រូវរកជំនួយពីណាទេក្រៅពីសុំការជួយពីថ្នាក់ដឹងនាំខាងលើ 🙏🙏🙏។ នាងខ្ញុំរង់ចាំបំភ្លឺជូនអ្នកសារពត៍មានគ្រប់ពេលតាមរយះ លេខទូរសព្ទ័ 067 919 919
នាងខ្ញុំ ឈឹមរស្មី សូមបកស្រាយជូនសាធារណៈជន និងមន្ទីរសូរិយោដីខេត្តកំពង់ឆ្នាំងមេត្តាជ្រាបថា:ក្បាលដីលេខ 984 និង 610 របស់នាងខ្ញុំនិងលោកឪពុកឈឹម សំអាង ជាអំណោយរបស់រាជរដ្ឋាភិបាលតាំងពីឆ្នាំ1994មកម្លេះ។ចំពោះករណីមន្ទីរសូរិយោដីខេត្តកំពង់ឆ្នាំងបំភ្លឺមកសាធារណៈជនមិនមានមូលដ្ឋានច្បាស់លាស់នាងខ្ញុំទទួលយកមិនបានទេ និងសូមបកស្រាយជូនដូចខាងក្រោម:
1_ក្បាលដីលេខ610ទំហំ40*61ជារបស់លោកឪពុកនាងខ្ញុំឈឹមសំអាងមានប្លង់រឹងនិងប្រវត្តិដីត្រឹមត្រូវ។
2_ក្បាលដីលេខ984ទំហំ40*61ជារបស់នាងខ្ញុំឈឹម រស្មីមានប្លង់រឹងនិងប្រវត្តិដីត្រឹមត្រូវ។
បកស្រាយ: ដីលេខ984និង610នេះនាងខ្ញុំដាក់ធនាគា។ ឆ្នាំ2021រដ្ឋបានជូនដំណឹងអោយយកប្លង់ចាស់ទាំងអស់មកប្រគល់ជូនមន្ទីរសូរិយោដីខេត្តដើម្បីដូរយកឯកសារប្លង់ប្រពន្ធ័ថ្មី។រយះពេលមួយឆ្នាំជាងអស់លោកយកប្លង់ខ្ញុំទៅទុកចោល ធ្វើឯកសារមិនចេះត្រូវរហូត ទើបនាងខ្ញុំសំរេចចិត្តដកប្លង់ចេញមកវិញនៅថ្ងៃទី28 ខែ11ឆ្នាំ2022 បើរាប់ទៅទើបតែយកប្លង់ចាស់ចេញបានបួនថ្ងៃនេះទេ ព្រោះចាំប្លង់ថ្មីយូរហើយមិនមានលិទ្ធផលសោះ។រឿងស្អីផ្សេងៗក៍អស់ច្រើនដែរ តើមែនទេលោក ឈឹម ចំរើន លោកឈុន កុម្ភះ។ លោកឈឹម ចំរើនអ្នកវាស់វែងនិងរៀបចំឯកសារកែមិនចេះត្រូវសោះ ចុងក្រោយឆ្លើយថាមិនចេះធ្វើទេ យកតែ(……)។ រីឯលោកឈុន កុម្ភះវិញរុញអោយទៅជួបមន្រ្តី មន្រ្តីរុញអោយទៅជួបលោកឈុន កុម្ភះ តាំងពីខែ8រហូតមកដល់ខែ11មិនមានលទ្ធិផលអ្វីទាំងអស់ ឬក៏អស់លោកចង់ថាប្លង់ចាស់របស់នាងខ្ញុំខុសហើយដីរីកមាឌ បើអស់លោកជាមន្រ្តីជំនាញឆ្លើយចឹងហាក់ដូចជាមិនទុកមុខអោយក្រសួងរៀបចំដែនដីនគរូបនិយកម្ម និងសំណង់សោះ ព្រោះរើសមន្រ្តីមិនមានជំនាញច្បាស់លាស់មកធ្វើការ។ចេះតែទា (…)។មន្ទីរគួរមានក្រុមការងារស្រាវជ្រាវចុះពិនិត្យដោះស្រាយរាល់ភាពមិនច្បាស់លាស់របស់ខេត្តខ្លួន មិនមែនចេះតែពន្យាពេលចឹងទេ។
3_ ចំពោះក្បាលដីលេខ 611 នាងខ្ញុំបានទិញពីលោក ចិនរ៉ា និងឈួន ផល្លី អតីតដីចិញ្ចឹមស្វាក្រោយផ្ទះនាងខ្ញុំទំហំ 80*55មិនទាន់បង់ពន្ធនៅឡើយទេ។ ហើយពាក់ពន្ធ័និងឈ្មោះ ជូមិនា នាងខ្ញុំមិនស្គាល់ទេ សូមលោកខាងមន្ទីរជួយបកស្រាយផង ។ គាត់និងជានរណាមកពាក់ពន្ធ័ស្អីនិងខ្ញុំ។
រាល់ខ្លឹមសាររបស់មន្ទីរសូរិយោដីខេត្តកំពង់ឆ្នាំនោះ ដែលបានបកស្រាយដូចមិនសុីសង្វាក់ និងទង្វើររបស់អស់លោកសោះម៉ង។មុនឆ្លើយមើលឯកសារសិន មើលក្រុមការងារខ្លួនផង ជួនកាលអាចមានសារសម្លេងឆ្លើយឆ្លងគ្នាទៅនាំអោយខ្មាស់គេ ។