សង្ស័យខ្លាចប៉ះពាល់ផលប្រយោជន៏ ?អភិបាលរងខេត្តម្នាក់ រួមនិងមន្ត្រីទីចាត់ការវិនិយោគខេត្ត គម្រាម អ្នកសារព័ត៌មាន មិនឲ្យផ្សាយព័ត៌មាន ពីបាតុភាពមិនប្រក្រតី ករណីប្រជាពលរដ្ឋតវ៉ា គ្នាជាមួយនឹងក្រុមហ៊ុន គង់ មាន នៅចំណុចដីភ្នំដូងព្រះ !

ភ្នំពេញៈ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកសាំង គង់ មន្ត្រីទីចាត់ការវិនិយោគខេត្ត តំណាងឲ្យក្រុមហ៊ុន គង់ មាន បានរងនូវការចោទប្រកាន់ពីសំណាក់ ក្រុមអ្នកសារព័ត៌មាន ថា បានគម្រាមកំហែងអ្នកសារព័ត៌មានមិនឲ្យផ្សាយព័ត៌មានពីបាតុភាពមិនប្រក្រតីដែលប្រជាពលរដ្ឋតវ៉ា និងការប៉ះទង្គិចគ្នាជាមួយនឹងក្រុមហ៊ុន គង់ មាន ទៅវាស់វែងចាប់ដីភ្នំដូងព្រះនៅក្រុងសិរីសោភ័ណ។

ការគម្រាមកំហែងអ្នកសារព័ត៌មាន មិនអោយផ្សាយបានធ្វើឡើង បន្ទាប់ពី ប្រជាពលរដ្ឋ ជាច្រើន នាក់បាន នាំគ្នាតវ៉ា ក្រោយពី លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំប្រធាន អនុប្រធានមន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែនិងថាមពលខេត្ត មន្ត្រីសូរិយោដីខេត្ត អភិបាលរង នៃរដ្ឋបាលសាលាក្រុងសិរីសោភ័ណ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត រួមនឹងលោកសាំង គង់ មន្ត្រីទីចាត់ការវិនិយោគខេត្ត កាលពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បាននាំគ្នាឡើងទៅវាស់វែងដីជើងភ្នំ ចង្កេះភ្នំនៃភ្នំដូងព្រះ ឲ្យបានត្រឹមត្រូវដើម្បីប្រគល់ទៅឲ្យក្រុមហ៊ុន គង់ មាន យកទៅវិនិយោគជារមណីយដ្ឋានទេសចរណ៍។ ប៉ុន្តែសកម្មភាពនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានព្រួយបារម្ភនិងបាននាំគ្នាជំទាស់ប្រឆាំងតវ៉ា។

បើតាម ប្រជាពលរដ្ឋបានអះអាងថា ក្រុមហ៊ុន គង់ មាន បានបង្កផលប៉ះពាល់និងរំលោភយកដីភោគ:របស់ពួកគាត់។ អំឡុងពេលប្រជាពលរដ្ឋតវ៉ា ប្រឆាំង ក្រុម អ្នកសារព័ត៌មានដែលបានចុះទៅយកព័ត៌មាននៅទីតាំង ផ្ទាល់តែ ត្រូវបានលោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកសាំង គង់ មន្ត្រីទីចាត់ការវិនិយោគខេត្ត តំណាងឲ្យក្រុមហ៊ុន គង់ មាន គំរាមកំហែងនិងហាមឃាត់មិនឲ្យផ្សាយព័ត៌មានទាក់ទងបាតុកម្មមិនប្រក្រតីនិងការតវ៉ារបស់ប្រជាពលរដ្ឋ នោះឡើយ ដោយ « លោក សាំង គង់ បានគម្រាមកំហែងអ្នកសារព័ត៌មានថា បើថតរូបនិងធ្វើការផ្សព្វផ្សាយព័ត៌មាននេះ នឹងមានបញ្ហា ។រីឯលោកឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានដាក់សម្ពាធដល់អ្នកសារព័ត៌មានមិនឲ្យផ្សាយព័ត៌មានអំពីបាតុភាពមិនប្រក្រតីដែលប្រជាពលរដ្ឋតវ៉ាជាមួយនឹងក្រុមហ៊ុន គង់ មាន ទេ។ ដោយលោកបានអះអាងថា រដ្ឋបាលខេត្តបន្ទាយមានជ័យបានអនុញ្ញាត ឬសម្រេចប្រគល់ដីភ្នំដូងព្រះអោយក្រុមហ៊ុន គង់ មាន ធ្វើការអភិវឌ្ឍន៍ជារីសត។ ហើយករណីដែលមានប្រជាពលរដ្ឋតវ៉ាថា ប៉ះពាល់និងរំលោភយកដីពួកគាត់ អាជ្ញាធរនិងជំនាញនឹងពិនិត្យ ផ្ទៀងផ្ទាត់ ហើយដោះស្រាយជាក្រោយ »។

ជុំវិញ ការរារាំង របស់ មន្ត្រីទាំងពីនោះ គេមិនដឹងថា មានអ្វីត្រូវបិទបាំង ថ្នាក់លើ នោះទេ ទើបបានជាមិនអោយ អ្នកសារព័ត៌មាន ថតផ្សាយ មហាជនដាក់ការសង្ស័យថា ការហាមឃាត់នោះ សង្ស័យ ខ្លាចបាត់បង់ផលប្រយោជន៏ ក្រោយពេល អ្នកកាសែត ផ្សាយ ចេញទៅ ដឹងដល់ថ្នាក់លើ ឲ្យបញ្ឈប់គំរោងនោះ វិញ ។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅជាប់ជើងភ្នំដូងព្រះក្នុងសង្កាត់អូរអំបិល និងក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាននាំគ្នាតវ៉ាជាមួយនឹងក្រុមហ៊ុន គង់ មាន ដែលបានឡើងទៅចាប់ដីភ្នំដូងព្រះ។ ពួកគាត់កាន់កាប់ដីនៅជើងនិងចង្កេះភ្នំដូងព្រះ ហើយត្រូវបានក្រុមហ៊ុន គង់ មាន ជីកចូកកាយ ចាក់លុបប៉ះពាល់រំលោភយកដីរបស់ពួកគាត់ ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ដីតំបន់ភ្នំដូងព្រះនេះ កាលពីជំនាន់លោកសួន បវរ ជាអភិបាលខេត្តបន្ទាយមានជ័យ ដែលបានគ្រោងយកទីតាំដីភ្នំព្រះនេះទំហំជាង ២០ហិចតា សំរាប់គម្រោងសាងសង់ស្តាត ដោយរដ្ឋបាលខេត្តបានប្រគល់អោយក្រុមហ៊ុនអ៊ី អិល អេច(ELH ) របស់លោក តាន់ គឹមហួត ធ្វើជាដៃគូអភិវឌ្ឍន៍ ដោយត្រួសត្រាយកាយពង្រាបភ្នំនិងចូកកាយដឹកដីចេញយកទៅលក់។ ប៉ុន្តែក្រៅពីកាយពង្រាប ចូលជីកដឹកដីរាប់រយពាន់ឡានលក់រួចហើយ គម្រោងសាងសង់ស្តាតខេត្ត អគារលេខាធិការដ្ឋាននៃគណ:កម្មាធិការខេត្តរៀបចំការបោះឆ្នោត ការសាងសង់មជ្ឈមណ្ឌលរដ្ឋបាលកីឡា អន្តេវាសិក ឬក្រុងរណបរផងនោះ បានក្ស័យធន ក្រោយពីលោកសួន បវរ ត្រូវផ្លាស់ប្តូចេញ ។

ប្រជាពលរដ្ឋបន្ថែមថា បើយកដីនោះមកធ្វើជា ស្តាត និងរចនាសម្ព័ន្ធ គឺសម្រាប់ជាប្រយោជន៍រួម របស់ជាតិ និងខេត្តនោះ ប្រជាពលរដ្ឋ មិនជំទាស់ ហើយមានតែសាទរ និងថ្លែងអំណរអរគុណថែមទៀត។ ប៉ុន្តែ ពួកគេមានការសោក ស្តាយ ដោយសារគម្រោងនោះ មិនដំណើរការ បេរជាអាជ្ញាធរ ជួលទៅឲ្យក្រុមហ៊ុន វិនិយោគ សងផ្ទះល្វែអ រីសត ទៅវិញ ។

ប្រភព៖ សកម្មជនហ្វេសប៊ុក

អត្ថបទដែលជាប់ទាក់ទង
Open

Close