លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា អញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅសៀលថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រួមជាមួយលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក មន្រ្តីការិយាល័យប្រឆាំងបទល្មើសសេដ្ធកិច្ច និងមន្រ្តីការិយាល័យបេតិភណ្ឌ។
ក្នុងពិធីនេះដែរក៏មានការដឹកនាំកិច្ចប្រជុំបូកសរុបលិទ្ធផលការងារប្រចាំខែវិច្ឆិកាឆ្នាំ២០២២លើកទិសដៅការងារសម្រាប់ខែធ្នូឆ្នាំ២០២២ និងប្រជុំប្រកាសស្តីពីយុទ្ធនាការចុះធ្វើអត្តសញ្ញណបណ្ណសញ្ជាតខ្មែរតាមភូមិ និង តាមខ្នងផ្ទះប្រជាពលរដ្ឋ ។
ពិធីនេះមានការចូលរួមពី លោក-លោកស្រីអធិការរង លោកនាយផ្នែក លោកនាយប៉ុស្ដិ៍ និងមន្ត្រីពាក់ព័ន្ធចំណុះអធិការដ្ឋាននគរបាលខណ្ឌទួលគោកផងដែរ។