ឧត្តមសេនីយ៍ឯក ស ថេត ចាត់តំណាង ចុះសួរសុខទុក្ខ និងនាំយកនូវថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងភេសជ្ជ:មួយចំនួន ជូនមន្ត្រីនគរបាល ដែលលមានជំងឺ
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ចាន់ កកិត្តិខុម ស្នងការរងទទួលផែនការងារ ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននិងការងារយេនឌ័រ បានចុះសួរសុខទុក្ខ និងនាំយកនូវថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងភេសជ្ជ:មួយចំនួនរបស់ឯកឧត្តមស្នងការ ជូនមន្ត្រីនគរបាលចំនួន០២នាក់ ដែលលមានជំងឺ។
១- លោកស្រីវរសេនីយ៍ត្រី សុខ ផានិត្យ អធិការរងនគរបាលខណ្ឌចំការមនមានជំងឺរលាពោះវៀនរាំរ៉ៃនិងជំងឺ គ្រុនឈាម ក្រុមការងារនាំយកនូវថវិកានិងសម្ភារចុះទៅសួសុខទុក្ខនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន ទទួលបានការឧបត្ថម្ភ៖
-ថវិកាឯកឧត្តមស្នងការ ចំនួនៈ ៤០មុឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន
-ថវិកាសមាគមនារី ចំនួនៈ៤០មុឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ស្នងាររង ចំនួនៈ៥ មុឺនរៀល។
២.លោកស្រីអនុសេនីយ៍ឯក កង ចន្ធី ឋាន:នាយរងផ្នែក ការិយាល័យបច្ចេកកទេសនិងវិទ្យាសាស្ត្រុ។ ក្រុមការងារបានចុះទៅសួសុខទុក្ខដល់គេ ហហដ្ឋាននៅសង្កាត់វាលវង្ស ខណ្ឌ៧មករា មានជំងឺរលាកក្រពះនិងពោះវៀនធ្ងន់ធ្ងរទទួលបានកាឧបត្ថម្ភៈ
-ថវិកាឯកឧត្តមស្នងការ ចំនួនៈ ៤០មុឺនរៀល ព្រមទាំងថវិកានិង សម្ភារ:មួយចំនួន
-ថវិកាសមាគមនារី ចំនួនៈ៤០មុឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ស្នងាររង ចំនួន ៥មុឺនរៀល។
ក្នុងឱកាសនេះផងដែរ មន្ត្រីទាំងអស់ក៏បានគោរពថ្លែងអំណរគុណជូនចំពោះឯកឧត្តមស្នងការ ដែលតែងតែយកចិត្តទុក្ខដាក់ដល់មន្ត្រីក្រោមឱវាទ ជាពិសេសនៅពេលដែលមន្ត្រីនគរបាលសម្រាលមាតុភាពនិងមានជម្ងឺ មិនថាបុរស ឬ ស្ត្រី ឯកឧត្តមតែងយកចិត្តទុក្ខដាក់គ្រប់ពេល ក៏ដូចជាក្រុមការងារយេនឌ័រ ដែលបានឆ្លៀតឱកាស អញ្ជើញជួបសួរសុខទុក្ខដោយផ្ទាល់ និងនាំយកថវិកាមកផ្តល់ជូនដល់មន្ត្រីដែលមានជម្ងឺទាំងនោះ។