សូមបងប្អូនប្រុងប្រយ័ត្ន! ឆក់ខ្សែក ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ ទៀតហើយ តែលើកនេះ……!

ភ្នំពេញ៖ សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១១ និង១០នាទី មានករណីលួច (ឆក់ខ្សែក) ជនសង្ស័យ មានគ្នា ៣នាក់ បានចេញធ្វេីសកម្មភាពឆក់ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួនបាន២នាក់

ទី១.ឈ្មោះ គង់ ផានីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទី២. ឈ្មោះហៀង សុខហៀង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យបានធ្វើសកម្មភាពឆក់ខ្សែក នៅចំនុចផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញចំណែកបក្សពួកម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ កំពុងឃុំខ្លួននៅអធិការខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តបន្តតាមនីតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close