ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ៖ ដីដែលខ្ញុំទិញតាំងពីឆ្នាំ ២០១៩ នៅតែមិនអាចចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិ…?

ភ្នំពេញ៖ នៅថ្ងៃទី២៤ វិច្ឆិកា ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋាន វិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លើកឡើង ក្នុងគណនីហ្វេសប៊ុក ផ្លូវការថា ៖ ផ្តើមពីការរអ៊ូតាមហ្វេសបុកត្រឹមថ្ងៃនេះរយៈពេលជាង៤ខែហើយ ដីដែលខ្ញុំទិញតាំងពីឆ្នាំ ២០១៩ នៅតែមិនអាចចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិ និងបង់ពន្ធតាមនីតិវីធីច្បាប់ជាធរមានបាន ។

ខ្ញុំមិនដឹងនៅមានការង្វះខាតអ្វីនោះទេ ដឹងត្រឹមថា ដីខ្ញុំមួយនេះមានគណៈកម្មការចុះប្រជុំច្រើនជាងគេ និងមានមន្ត្រីចំរុះចូលរួមប្រជុំច្រើនជាងបំបែកឯកត្តកម្មពុំធ្លាប់មានតាមអ៊ំមេឃុំប្រាប់ ។

អរគុណពេលវេលា និងថែសុខភាពរងចាំមើលលទ្ធផល ។

អត្ថបទដែលជាប់ទាក់ទង
Open

Close